ជាលើកដំបូងក្នុងខេត្តស្វាយរៀង នៅថ្ងៃនេះក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ១៩ ក្នុងខេត្ត នៅថ្ងៃពុធ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានសហការជាមួយក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ចាប់ផ្ដើមអនុវត្តការធ្វើតេស្តរហ័ស SARS-CoV-2 Rapid Antigen Test ទៅលើអ្នកសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ និងអ្នកប៉ះពាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ។
សូមជម្រាបជូនថា ម៉ាស៊ីនតេស្តរហ័ស SARS-CoV-2 Rapid Antigen Test ទៅលើអ្នកសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ មានសមត្ថភាពអាចរកឃើញអ្នកមានវិជ្ជមាន ឫអវិជ្ជមានក្នុងរយះពេល១៥នាទី ក្រោយធ្វើតេស្តរួច។
ប្រភព: រដ្ឋបាលខេត្តស្វាយរៀង
មតិយោបល់