តាកែវៈ នៅថ្ងៃព្រហស្បតិ៍១១កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០២និង២០នាទី មានយុវជនម្នាក់ ពូកែខាងលួចពេលរាត្រី ត្រូវជាប់អន្ទាក់ប៉ូសិសស្រុកគិរីវង់ ក្រោមការយកចិត្តទុកដាក់ពីសំណាក លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួល ពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។
ករណីខាងលើនេះ សមត្ថកិច្ចបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋថា មានជនសង្ស័យចូលផ្ទះពលរដ្ឋ ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ ក្រោយមកមានលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងអន្តរាគម៍ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រះបាទជាន់ជុំ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុន ទូច ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ បានលួចឡើងទៅលើដំបូលផ្ទះ របស់ជនរងគ្រោះឈ្មោះ ហូយ សើ ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ ករណីខាងលើ ជនសង្ស័យកំពុងធ្វើសកម្មភាព ត្រូវបានសមត្ថកិច្ច ទៅទាន់ពេលវេលា ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននរគបាល ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់