ព័ត៌មានជាតិ

ឆក់កាបូបគេមិនសម្រេច ជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញៈ សមត្ថកិច្ចក្របួចបានជនសង្ស័យម្នាក់បានភ្លាមៗ ក្រោយពីធ្វើសកម្មភាពមិនបានសម្រេច កាលពីវេលាម៉ោង៦ និង១០ ល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ សស្ថិតនៅចំណុចក្រុមហ៊ុនដឹកជញ្ជូន ថោង ស៊ីង ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចបង្ក្រាបបានភា្លមៗ ក្រោយពីធ្វើសកម្មភាពលួចកាបូបលុយ ពីបុគ្គលិកក្រុមហ៊ុន ថោង ស៊ីង ម្នាក់បានសម្រេច រត់បានចម្ងាយប្រហែល១០០ម៉ែត្រ ក៏ត្រូវបានកម្លាំងល្បាតប៉ុស្តិ៍មិត្តភាព ចាប់ឃាត់ខ្លួនបាន ដកហូតការបូបលុយរបស់ជនរងគ្រោះបានមកវិញដែលក្នុងនោះមាន លុយដុល្លារចំនួន ៥៥៤ដុល្លារ, លុយរៀល ចំនួន៤០ម៉ឺន រៀល ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យជនរងគ្រោះវិញផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនៅប៉ុស្តិ៍មិត្តភាព ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់