ព័ត៌មានជាតិ

វ៉ាក់សាំងក្លែងក្លាយ Pfizer ត្រូវបានគេរកឃើញដាក់លក់នៅម៉ិចស៊ិកូនិងប៉ូឡូញ

វ៉ាក់សាំងការពារកូវីដផលិតឡើងដោយក្រុមហ៊ុនអាមេរិក Pfizer ត្រូវបានគេរកឃើញថាបានដាក់លក់នៅក្នុងប្រទេស មុិចសុិចកូ និង ប៉ូឡូញ។ បើតាមការបញ្ជាក់ពី ក្រុមហ៊ុនផលិតឱសថរបស់អាមេរិកបានឱ្យដឹងថា វ៉ាក់សាំងដែលដាក់លក់នៅក្នុងប្រទេស មុិចសុិចកូ និង ប៉ូឡូញគឺជាប្រភេទវ៉ាក់សាំងក្លែងក្លាយ។

ចំពោះតម្លៃនៃវ៉ាក់សាំងការពារកូវីដក្លែងក្លាយនេះ ត្រូវបានគេដាក់លក់រហូតដល់ ១ពាន់ដុល្លាឯណោះក្នុងមួយដូស។ នេះបើតាមការបញ្ជាក់ពីប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក។ ក្នុងនោះមានមនុស្សប្រមាណ ៨០នាក់បានទទួលការចាក់វ៉ាក់សាំងក្លែងក្លាយនេះ នៅគ្លីនិកមួយកន្លែង ក្នុងប្រទេសមុិចសុិចកូ៕

 

ប្រភព៖ Thai PBS

មតិយោបល់