ព័ត៌មានជាតិ

បាបកម្ម! យកដុល្លារក្លែងក្លាយដើរចូលបុណ្យក្នុងវត្ត

ពោធិ៍សាត់: ស្រ្តីវ័យចំណាស់ម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់កាលពីវេលាម៉ោង៩និង៣៨នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ក្រោយពីធ្វើសកម្មភាពដើរចាយលុយក្លែងក្លាយ និងចូលបុណ្យកាន់បិណ្ឌ នៅក្នុងវត្តព្រែក ភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចឲ្យដឹងថា ស្រ្តីសង្ស័យមានឈ្មោះ ជុំ វណ្ណនី អាយុ៥៧ឆ្នាំ រស់នៅភូមិប្រម៉ោយឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានបន្តទៀតថា នៅមុនពេលកើតហេតុស្រ្តីខាងលើបានយកក្រដាសប្រាក់ដុល្លារក្លែងក្លាយចំនួន៨៦០០ដុល្លារ និងគ្រឿងអលង្ការជាច្រើនទៀត ដើរចូលបុណ្យតាមបណ្តាវត្តផ្សេងៗ លុះមកដល់វត្តព្រែក ត្រូវប៉ូលិសប៉ុស្តិ៍សង្ស័យក៏ធ្វើការឃាត់ខ្លួនតែម្ដង៕

photo_2016-09-28_17-23-56

photo_2016-09-28_17-23-48

photo_2016-09-28_17-23-52

មតិយោបល់