ព័ត៌មានជាតិ

អាជ្ញាធរ សម្រេចបិទអាគារស្នាក់នៅ និងទីតាំងផ្សេងទៀត សរុប៦ទីតាំង ក្នុងក្រុងក្រុងប៉ោយប៉ែត បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ១៩ ទៅលើបុរស ជនជាតិឥណ្ឌូនេស៊ីម្នាក់

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ សម្រេច បិទភ្លាមៗ អាគារស្នាក់នៅចំនួន២កន្លែង និងបុរីដួងច័ន្ទ រួមនឹង៣ទីតាំងបន្ថែម ក្នុងក្រុងប៉ោយប៉ែត បន្ទាប់ពីរកឃើញ ករណីវិជ្ជមានកូវីដ១៩ ទៅលើបុរស ជនជាតិឥណ្ឌូនេស៊ីម្នាក់ នៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដើម្បីជាវិធានការពារការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍។

បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ដែលបានស្នាក់នៅ ក្នុងបុរី ដួងច័ន្ទ ផ្ទះលេខ ១៣៤B ស្ថិតនៅក្នុង ភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងសមត្ថកិច្ច ក្រុងប៉ោយប៉ែតដឹកនាំដោយ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានចុះទៅដល់ទីតាំងខាងលេីទាំងយប់ និងសម្រេចបិទខ្ទប់មិនអនុញ្ញាតឲ្យចេញចូលចំនួន៣ទីតាំងភ្លាមៗ ដោយទីតាំទី១ នៅក្នុងបុរីដួងច័ន្ទ ដែលជាប្រពន្ធ របស់ជនជាតិឥណ្ឌូនេស៊ី ដែលមានវិជ្ជមានជំងឺកូវីដ១៩ កំពុងស្នាក់នៅ និងពីរទីតាំងផ្សេងទៀត គឺអាគារស្នាក់នៅស្ថិតនៅក្នុង ភូមិ.សង្កាត់ក្រុងប៉ោយប៉ែត ខាងលើមាន ការសង្ស័យពាក់ព័ន្ធ។

លោក គាត ហ៊ុល អភិបាលក្រុង អភិបាលក្រុង ប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា ៖ បន្ទាប់ពីទទួលបានព័ត៌មានពីក្រុមគ្រូពេទ្យជំនាញ ដែលបានយកសំណាកបុរសជនជាតិឥណ្ឌូនេស៊ីទៅពិនិត្យ ជាលទ្ធផលរកឃើញវិជ្ជមាន ជំងឺកូវីដ១៩នោះភ្លាម កម្លាំងសមត្ថកិច្ច បានចុះបិទទីតាំងទាំង៣ខាងលើនេះភ្លាមៗទាំងយប់តែម្តង ដោយមិនអនុញ្ញាត ឲ្យមានការចេញចូលឡើយ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធទាំងអ្នកប៉ះពាល់ផ្ទាល និងប្រយោល ជាមួយអ្នកជម្ងឺខាងលេី ដេីម្បីយកសំណាក់ទៅពិនិត្យ ការពារនិងទប់ស្កាត់ការរីករាលដាល ក្នុងសហគមទ្រង់ទ្រាយធំ។


លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ៖ ជនជាតិឥណ្ឌូនេស៊ីដែលរកឃើញវិជ្ជមានកូវីដ១៩នោះកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមង្គលបុរី ក្រោយពីសាកសួរដើម្បីស្វែងរកអ្នកពាក់ព័ន្ធ កម្លាំងសមត្ថកិច្ចបានចុះហ៊ុពទ្ធ័ផ្ទះ លេខ១៣៤B ក្នុងបុរីដួងច័ន្ធ ដោយសារ ប្រពន្ធជនជាតិឥណ្ឌូនេស៊ីរូបនេះកំពុងស្នាក់នៅ រួចបន្តបិទ បុរីនេះទាំងស្រុង ព្រមទាំងអាគារស្នាក់នៅ២ទីតាំង ។ ដោយឡែកនៅព្រឹកថ្ងៃទី២៣ ខែមេសា នេះ អាជ្ញាធរ បានសម្រេចបិទ៣ទីតាំងបន្ថែមទៀតដែលមានការពាក់ព័ទ្ធ ដោយសរុបទាំងអស់៦ទីតាំង៕

មតិយោបល់