ព័ត៌មានជាតិ

ឯកឧត្ដម ឃួង ស្រេង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ២.១៦៣គ្រួសារដែលរស់នៅក្នុងតំបន់បិទខ្ទប់

នាវេលាថ្ងៃត្រង់ថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ២.១៦៣គ្រួសារដែលរស់នៅក្នុងតំបន់បិទខ្ទប់ ក្នុងសង្កាត់ទួលសង្កែទី១ចំនួន ១.៦៦៣គ្រួសារ និងសង្កាត់ទួលសង្កែទី២ចំនួន ៥០០គ្រួសារ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ អំណោយរួមមាន អង្ករ២៥គីឡូ មីមួយកេស ទឹកសុីអុីវមួយយួរ ទឹកត្រីមួយយួរ និងត្រីខមួយយួរក្នុងមួយគ្រួសារ៕

 

មតិយោបល់