ព័ត៌មានជាតិ

​បាក់ស្ពាន​​ឆ្លង​ទន្លេសេកុង​នៅជាប់​ព្រំដែន​កម្ពុជា​-​ឡាវ ក្នុងស្រុកសៀមប៉ាង!

​ស្ទឹងត្រែងៈ កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ​ស្ពាន​អូរ​គុ ​នៅក្បែរ​ព្រំដែន​កម្ពុជា​-​ឡាវ​ក្នុងស្រុក​សៀម​ប៉ាង​ បាន​បាក់ស្រុត​អស់​មួយ​កំណាត់​ ខណៈដែលស្ពាន​នេះ​ ត្រូវបាន​ជំនន់​ទឹកភ្លៀង​និង​ជំនន់​ទឹក​ពី​ទំនប់​វា​រី​អគ្គិសនី​នៅ​ប្រទេស​ឡាវ​បាន​វាយប្រហារ​។

​ទឹកជំនន់​ទន្លេសេកុង​ជន​ឡើង​ស្រក​ជាច្រើនលើក​ច្រើនសា​នាពេល​កន្លងមក​ដែលជា​មូលហេតុ​បណ្តាល​ឲ​ទឹក​ហូរ​បុក​បាក់​ច្រោះ​ដី​ក្បាលស្ពាន​ខាងកើត​បាក់ស្រុត​មួយ​កំណាត់​ទាំងស្រុង​។ស្ពាន​ខាងលើនេះ​ទើបនឹង​សាងសង់​មិនទាន់​មួយឆ្នាំ​ផង​ទឹកជំនន់​មក​បំផ្លាញ​បាក់ស្រុត​គល់ស្ពាន​បន្តិច​ម្តង​ហើយ​កាលពី​ខែ​មុន​។​

ម្តងនេះ​បាក់​ចំពាក់​កណ្តាល​ស្ពាន​មិន​អាចធ្វើ​ចរាចរណ៍​ឆ្លងកាត់​បាន​ទៀតឡើយ​​៕​

មតិយោបល់