ព័ត៌មានជាតិ

ចិនទៀតហើយ! ពេលបើកបរមិនប្រុងប្រ័យត្ន ដល់ពេលបុកគេហើយបើករត់គេចាប់បាន លុតជង្គង់ថ្វាយបង្គំ

ភ្នំពេញ: ជនជាតិចិន២នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង ជ្រុលចង្គូតទៅបុកម៉ូតូមួយគ្រឿង ជិះដោយបុរសម្នាក់រួមដំណើរនិងប្រពន្ធកូនតូចអាយុទើបនិងបាន៧ខែម្នាក់ទៀត ចំពីក្រោយរបណ្តាលឲ្យកូនរងរបួសធ្ងន់។ ចំណែកឪពុកនិងម្តាយរងរបួសស្រាល។ រីឯរថយន្តបង្កបានព្យាយាមបើករត់ប្រមាណជា១គីឡូម៉ែត្រ ត្រូវបានជនរងគ្រោះនិងប្រជាពលរដ្ឋដេញចាប់បាន ចុះមកថ្វាយបង្គំរួចប្រគល់ជូនសមត្ថកិច្ច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចទីស្តីការគណ:រដ្ឋមន្ត្រី តាមបណ្តោយផ្លូវសហសពន្ធ័រុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិន២នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Toyota aldhard ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AD-8668 ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DC-0883 ជិះដោយបុរសម្នាក់រួមដំណើរជាមួយប្រពន្ធនិងតូចប្រុសអាយុទើបនឹង៧ខែម្នាក់ទៀត បើកនៅខាងមុខស្របទិសដៅពីគ្នាពីក្រោយពេញទំហឹងបណ្តាលឲ្យកូនតូចរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកុមារជាតិភ្លាមៗ។ ចំណែកឪពិកនិងម្តាយរងរបួសស្រាល។ ចំណែករថយន្តបង្កបានព្យាយាមបើករត់ប្រមាណជា១គីឡូម៉ែត្រមកដល់ចំណុចស្តុបវត្តនាគវន្ត័ ត្រូវបានជនរងគ្រោះនិងប្រជាពលរដ្ឋជិះម៉ូតូដេញតាមចាប់ផងដែរ។ ខណ:នោះម្ចាស់រថយន្តបង្កបានចុះពីលើរថយន្តលុតជង្គង់ថ្វាយបង្គំ តែត្រូវប្រជាពលរដ្ឋប្រគល់ជូនសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានប្រគល់ម្ចាស់រថយន្តបង្កជូនទៅសមត្ថកិច្ចជំនាញ។ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់