ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម រៀបចំអោយមានការលក់ទំនិញ និងគ្រឿងឧបភោគបរិភោគចាំបាច់ផ្សេងទៀត ដើម្បីលក់ជូនបងប្អូនក្នុងតំបន់ក្រហម

ប្រជាជនដែលរស់នៅក្នុងតំបន់ក្រហមទាំងអស់ត្រូវនៅក្នុងផ្ទះ មិនអាចចេញទៅផ្សារបានទេ ហើយផ្សារនៅក្នុងតំបន់ក្រហមក៏ត្រូវផ្អាកដំណើរការទាំងអស់ដែរ។ ប៉ុន្តែ ក្រសួងពាណិជ្ជកម្ម រៀបចំអោយមានការលក់អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងគ្រឿងឧបភោគបរិភោគចាំបាច់ផ្សេងទៀត ដើម្បីលក់ជូនបងប្អូនក្នុងតំបន់ក្រហម ដោយមានសេវាដឹកជូនដល់មុខផ្ទះ។ សូមកុំបារម្ភពីរឿងអត់ស្បៀង។ សូមនៅក្នុងផ្ទះ កុំចេញក្រៅ កុំឆ្លងពីផ្ទះមួយទៅផ្ទះមួយ ចៀសវាងការឆ្លងជំងឺកូវីដ-១៩ និងប្រឈមនឹងវិធានការច្បាប់តឹងរឹង។

តំបន់ក្រហម | លេខទូរស័ព្ទសម្រាប់ទំនាក់ទំនងទិញម្ហូបអាហារ សម្រាប់បងប្អូននៅក្នុងតំបន់ក្រហម

012767043 | 089355696 | 069524499 | 015805313 | 017855011

បញ្ជាក់៖ ក្នុងតំបន់ក្រហមមានតែក្រុមការងារក្រសួងពាណិជ្ជកម្មខាងលើទេ ដែលអាចដឹកម្ហូបចូលបាន !!!

សូមយោគយល់អធ្យាស្រ័យសម្រាប់គ្រាដ៏លំបាកនេះ និងសូមចូលរួមអនុវត្តទាំងអស់គ្នាដើម្បីកាត់ផ្តាច់ការឆ្លងជំងឺកូវីដ-១៩ អោយបានឆាប់។

មតិយោបល់