ព័ត៌មានជាតិ

ចម្ការចំនួន ៣៧ កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៥ កន្លែងទទួលបានការអនុញ្ញាតក្នុងកិច្ចការនាំចេញទៅកាន់ប្រទេសចិន

ស្ថានទូតចិនប្រចាំកម្ពុជាបានបញ្ជាក់ថា នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលគយប្រទេសចិនបានប្រកាសជាផ្លូវការអំពីបញ្ជីឈ្មោះចម្ការដំណាំស្វាយនិងរោងចក្រវេចខ្ចប់ដែលបានចុះបញ្ជីក្នុងការនាំចេញផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន។ នេះគឺជាការបញ្ចប់នូវនីតិវិធីចុងក្រោយនៃភាគីទាំងពីរក្នុងកិច្ចការនាំចេញផ្លែស្វាយកម្ពុជាទៅប្រទេសចិន។ ចម្ការចំនួន ៣៧ កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៥ កន្លែងទទួលបានការអនុញ្ញាតក្នុងកិច្ចការនាំចេញមួយនេះ។

កាលពីខែមិថុនា ឆ្នាំ ២០២០ ចិននិងកម្ពុជាបានចុះហត្ថលេខាលើពិធីសារស្តីអំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយទៅកាន់ប្រទេសចិន។ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ភាគីចិនបានត្រួតពិនិត្យលើបញ្ជីឈ្មោះនៃចម្ការស្វាយនិងរោងចក្រវេចខ្ចប់សម្រាប់ការនាំចេញខាងលើ។ នាថ្ងៃទី២៦ ខែមេសា រដ្ឋបាលគយបានអនុម័តនិងប្រកាសជាផ្លូវការនូវបញ្ជីឈ្មោះមួយនេះ។ ដំណាំស្វាយកម្ពុជាបានក្លាយជាផ្លែឈើទី២ដែលអាចនាំចេញទៅកាន់ប្រទេសចិនបន្ទាប់ពីដំណាំចេក។

នេះគឺជាសមិទ្ធផលដ៏សំខាន់មួយទៀតសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងកម្ពុជា ក្រោមស្ថានភាពនៃជំងឺវីរុសកូវីដ-១៩ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយអត្ថប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរក្នុងវិស័យកសិកម្ម៕

មតិយោបល់