ព័ត៌មានជាតិ

ប្រទះឃើញកន្ទុយយន្តហោះ AirAsia ​ខណៈ​ដែ​លសាកសព​ ៤១​ត្រូវ​បាន​ស្រង់​ចេញ​ពី​សមុទ្រ​

យោងតាមសេចក្ដីរាយការណ៍ពីក្រុមស្រាវជ្រាវឥណ្ឌូនេស៊ី ស្វែងរក​យន្តហោះ AirAsia Flight QZ8501 បានឲ្យដឹងថា ក្រុមស្រាវជ្រាវបានរកឃើញកន្ទុយ​យន្ត​ហោះ នៅតំបន់សមុទ្រ Java Sea ដែលមានចម្ងាយពីកន្លែងបាត់ដានប្រហែលជាជាង ៣០គីឡូម៉ែត្រ។

ដោយឡែកនៅមុននេះប៉ុន្មាននាទី ក្រុមស្រាវជ្រាវបានស្រង់សាកសព​ជនរងគ្រោះចំនួន ២ទៀត ដែលសរុបទាំងអស់ ៤១សាកសព ខណៈដែលសាកសព​ចំនួន ១៦​ត្រូវបានស្គាល់អត្តសញ្ញាណ។

គួរបញ្ជាក់ផងដែរថា ថ្បីតតែយន្តហោះ AirAsia Flight QZ8501ត្រូវបានធ្លាក់ក្ដី ប៉ុន្តែនៅមិនទាន់រកឃើញតួយន្តហោះនោះទេ ជាពិសេស​ការស្វែងរកប្រអប់​ខ្មៅ​ក៏​កំពុងតែស្វែងរក៕
1368426519aur_asia

មតិយោបល់