កំពតៈ ជនបរទេសម្នាក់ បានរងរបួសធ្ងន់ វង្វេងស្មារតី បែកឈាមពេញខ្លួន ដោយសារតែបើកម៉ូតូលឿនខុសជំនាញ ស្ទះបុកគល់ឈើពេញទំហឹង។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៨ និង១០នាទីយប់ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ នៅតាមបណ្តោយផ្លូវដងព្រែក ក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត។
នគរបាលចរាចរណ៍បានបញ្ជាក់ថា ជនរងគ្រោះ ខាងលើជាជនបរទេស ភេទប្រុស នៅមិនទាន់ដឹងអត្តសញ្ញាណនៅឡើយទេ ព្រោះគាត់កំពុងតែវង្វេងស្មារតី ហើយបើតាមប្រភពពីកន្លែងកើតហេតុ គេឃើញរូបគាត់ជិះម៉ូតូមួយគ្រឿង ពីជើងមកត្បូង ក្នុងល្បឿនលឿន ល្មម មកដល់ចំណុចខាងលើទំនងជាខុសបច្ចេកទេស ឬ ស្រវឹងផងនោះ បានជ្រុលបុកឃឿនផ្លូវនិងហោះទៅបុកគល់ឈើបន្ថែមទៀតយ៉ាងពេញទំហឹង បណ្តាលឲ្យរូបគាត់ដួលប្រកាច់ប្រកិន បើកឈាមពេញខ្លួន។
ក្រោយកើតហេតុនគរបាលបានចេញអន្តរាគមន៍ និងបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្ត ព្រោះអ្នករបួសមានសភាពធ្ងន់ ហើយបាត់បង់ឈាមច្រើន៕




មតិយោបល់