ចិនកំពុងបោះពួយទៅមុខកាន់តែប្រកៀកសហរដ្ឋអាមេរិក, នេះជាការព្រមានរបស់លោក ចូ បៃដិន

 

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងសារនៅចំពោះមុខសភាជាលើកដំបូង ក្រោយឡើងកាន់អំណាចបាន ១០០ថ្ងៃ ហើយលោកបានយកឱកាសនោះ ស្នើសុំថវិកាខ្ទង់ទី្រលានដុល្លារ ដែលលោកអះអាងថាជារឿងចាំបាច់ ដើម្បីអាចឲ្យអាមេរិកប្រកួតប្រជែងជាមួយចិន។

លោក ចូ បៃដិន បានលើកហេតុផលថា គម្រោងនៃការចំណាយសរុបប្រហែល ៤ទ្រីលានដុល្លារ គឺត្រូវការជាចាំបាច់ ដើម្បីអាចរក្សាការប្រកួតប្រជែងបានជាមួយប្រទេសចិន ដែលរដ្ឋបាលលោកមើលឃើញថា ជាគូប្រកួតយុទ្ធសាស្រ្តដ៏ធំបំផុតមួយ។

លោក បៃដិន បានសង្កត់ធ្ងន់ថា ចិនកំពុងតែបោះពួយយ៉ាងប្រកៀកខ្លាំងណាស់ ហើយថែមទាំងបានអះអាងថា លោក ស៉ី ជីនពីង មានបំណងប្រាកដប្រជាមែនទែន ក្នុងការប្រែក្លាយប្រទេសចិន ឲ្យទៅជាប្រទេសដែលអស្ចារ្យ និងមានឥទ្ធិពលបំផុតលើលោក៕

AFP៖ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *