ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន

ភ្នំពេញៈ យុវជន៣នាក់ត្រូវសមត្ថកិច្ចនគរបាលខណ្ឌសែនឃាត់ខ្លួន ក្រោយទិញថ្នាំញៀននៅម្តុំមុខពេទ្យលោកសង្ឃបាន១កញ្ចប់ តម្លៃ២ម៉ឺនរៀល ដើម្បីយកទៅជក់ លុះធ្វើដំណើរដល់ផ្លូវ២០០៤ ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១៦និង៥០នាទីល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវ២០០៤ កន្លែងសមត្ថកិច្ចត្រួតពិនិត្យច្បាប់ចរារណ៍ ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យទី១ឈ្មោះ ហេង ផានុ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ រៀនថ្នាក់ទី១២(ឈប់) ទី២ឈ្មោះ នី ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ រៀនថ្នាក់ទី១២ (ឈប់) និងទី៣ឈ្មោះ ឃីន បូរី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរព្រួឡាន រៀនថ្នាក់ទី០៩ (ឈប់) ទាំង៣នាក់ស្នាក់នៅភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា មុននិងឃាត់ជនសង្ស័យទាំង៣នេះ គឺកំលាំងនគរបាលចរារចរណ៍ខណ្ឌបានដាក់គោលដៅត្រួតពិនិត្យមួក កញ្ចក់និងម៉ូតូឥស្លាកលេខ លុះដល់ម៉ោងខាងលើ ឃើញពួកគេជិះម៉ូតូ១ គ្រឿងម៉ាកស៊ុយស៊ីគីស្មាស សេរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1G.1380 ដោយពីនាក់ជិះពីក្រោយមិនមានពាក់ ក៏ឃាត់ត្រួតពិនិត្យ ពេលនោះស្រាប់តែឈ្មោះ ឃីន បូរី បានបោះថ្នាំញៀនចោលទើបសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលទឹកថ្លាតែម្តង។

នៅចំពោះមុខ សមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ពួកគេបាននាំគ្នាជិះម៉ូតូតាំងពីខេត្តកណ្តាល ហើយមកទិញថ្នាំញៀនពីមនុស្សម្នាក់ពុំស្គាល់អត្តសញ្ញាណ១កញ្ចប់តូច ដើម្បីយកទៅចែកគ្នាជក់ក្នុងតម្លៃ២ម៉ឺនរៀល ពេលបានថ្នាំហើយ ក៏នាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញតាមផ្លូវខាងលើ បន្ទាប់មកក៏ជួបនិងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខ៕

photo_2016-06-11_09-08-54photo_2016-06-11_09-08-56

មតិយោបល់