ព័ត៌មានជាតិ

កងពលតូចលេខ៧០ បានបន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនយោធិន និងគ្រួសារយោធិនទាំង០៨ទីតាំងសរុបចំនួន ប្រមាណជាង១,០០០នាក់

កងពលតូចលេខ៧០ បានបន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនយោធិន និងគ្រួសារយោធិនបានចំនួន១,០១៤នាក់ នៅតាមបណ្តាខណ្ឌចំនួន០៨ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ រួមមាន÷
– ខណ្ឌចម្ការមន នៅសាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ទួលទំពូងទី២
– ខណ្ឌ៧មករា នៅសាលាបឋមសិក្សាវឌ្ឍនវិជ្ជា
– ខណ្ឌទួលគោក នៅសាលាមត្តេយ្យទួលគោក
– ខណ្ឌបឹងកេងកង នៅវិទ្យាល័យជាស៊ីមបឹងកេងកង
– ខណ្ឌឬស្សីកែវ នៅសាលាបឋមសិក្សាច្រាំងចំរេះ៦,
– ខណ្ឌមានជ័យ នៅសាលាអន្តរជាតិ ACE
– ខណ្ឌដង្កោនៅ អនុវិទ្យាល័យ ហ៊ុន សែន ព្រៃវែង
– ខណ្ឌពោធិ៍សែនជ័យ នៅទីបញ្ជាការកងពលតូចលេខ៧០ (ចោមចៅ)។
សូមបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ ទីតាំងចាក់វ៉ាក់សាំង (SINOPHARM)ដូសទី២ ជូនយោធិន និងគ្រួសារយោធិននៅសល់តែ ០៤ទីតាំងតែប៉ុណ្ណោះ មានដូចជា ខណ្ឌទួលគោក ខណ្ឌឬស្សីកែវ សាលាបឋមសិក្សាច្រាំងចំរេះខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ៕

មតិយោបល់