សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ផ្ញើជូនរួមជាតិក្នុងទិវាឆ្មបជាតិ ៥ឧសភា ក្រោមប្រធានបទ “ស្ត្រី និងទារកជាបេះដូងរបស់ឆ្មប” កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ដែលចេញផ្សាយជាផ្លូវការនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ បានឲ្យដឹងថា ដើម្បីឲ្យការពារឆ្មបអនុវត្តឲ្យបានរលូន យើងទាំងអស់គ្នាត្រូវចូលរួមជាធ្លុងមួយ ជួយការងារឆ្មប ទាំងមន្ត្រី បុគ្គលិកសុខាភិបាល គ្រប់លំដាប់ថ្នាក់ក្នុង ប្រព័ន្ធសុខាភិបាល ទាំងមន្ត្រីរាជការស៊ីវិល អង្គការដៃគូ អភិវឌ្ឍន៍ជាតិ-អន្តរជាតិ អង្គការសង្គមស៊ីវិល និងស្រ្តីខ្លួនឯងផងដែរ។
សារលិខិតបន្តថា ឆ្នាំ២០១៦ កម្ពុជាកំពុងបន្ត អនុវត្តយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ប្រកបដោយ មហិច្ឆតា និងការប្តេជ្ញាចិត្តខ្ពស់ ឆ្ពោះទៅសម្រេចគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានជំនឿចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល និងបន្តផ្តល់លទ្ធភាព និងជំរុញការងារក្នុងវិស័យសុខាភិបាលជាពិសេស ការងារផ្នែកឆ្មបនេះ ឲ្យកាន់តែចម្រើនជឿនលឿនជាលំដាប់៕
មតិយោបល់