ព័ត៌មានជាតិ

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ រឹតបន្តឹងភារកិច្ចការពារពលករឆ្លងដែន ខណៈខេត្តមួយចំនួនរបស់ប្រទេសថៃមានអត្រាឆ្លងជំងឺកូវីដ-១៩កាន់តែច្រើន

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ប្រាប់ដល់កងកម្លាំង ឲ្យរឹតបន្តឹងភារកិច្ចការពារពលករឆ្លងដែន ខណៈខេត្តមួយចំនួនរបស់ប្រទេសថៃជាប់ព្រំដែនប្រទេសកម្ពុជាមានអត្រាឆ្លងជំងឺកូវីដ-១៩កាន់តែច្រើន
ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានបញ្ជាផ្ទាល់ទៅមេបញ្ជាការរងកងពលទទួលបន្ទុកទិសទាំងបី ទិសស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ត្រូវបំពេញតួនាទីភារកិច្ចឲ្យបានម៉ត់ចត់ និងម៉ឺងម៉ាត់បំផុត ដើម្បីសម្រេចបានជោគជ័យការងារតាមបទបញ្ជាថ្នាក់លើ។
លោកបន្តថា បច្ចុប្បន្នជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ កំពុងរាតត្បាតខ្លាំងនៅក្នុងខេត្តមួយចំនួនរបស់ប្រទេសថៃជាប់ព្រំដែនរបស់ប្រទេសយើង ដូច្នេះកងកម្លាំងទាំងអស់ ដែលកំពុងបំពេញភារកិច្ចសហការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍ ត្រូវតែប្រុងប្រយ័ត្នខ្ពស់ ធ្វើការឲ្យបានម៉ត់ចត់ សហការជាមួយសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ដើរល្បាត២៤ម៉ោងលើ២៤ម៉ោង មិនឲ្យធ្វេសប្រហែសឡើយ។ នៅក្នុងករណីយោធិនណាមិនអនុវត្តបទបញ្ជា ហើយបណ្តាលឲ្យពលករលួចឆ្លងដែនបាន នោះនឹងត្រូវទទួលខុសត្រូវចំពោះមុខមេបញ្ជាការ។
ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពល ក៏បានណែនាំដល់មេបញ្ជាការរងកងពលទទួលទិសនីមួយៗឲ្យរៀបចំកម្លាំងតាមចំណុចគោលដៅត្រូវមានកម្លាំងមិត្តនៅជាមួយគ្នា សហការធ្វើការងារជាមួយគ្នា ជៀសវាងមានរឿងអ្វីកើតឡើងឆ្លើយដាក់គ្នាទៅវិញទៅមក ព្រោះយើងជិះទូកជាមួយគ្នា យើងត្រូវតែចេះជួយគ្នា ដើម្បីជាតិ និងប្រជាជនយើង។
នៅក្នុងឱកាសនោះផងដែរ លោកមេបញ្ជាការក៏បានធ្វើការណែនាំកម្លាំងត្រូវអត់ធ្មត់ធ្វើការបន្តទៀត និងត្រូវអនុវត្តឲ្យបានតាមការណែនាំរបស់ក្រសួង

មតិយោបល់