បាត់ដំបង ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទី មានប្រជាពលរដ្ឋឈ្មោះ ម៉ម ហាយ ភេទប្រុស អាយុ ៦៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង បានប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ៣០គ្រាប់ នៅក្បែរដំបូកស្រែរបស់ខ្លួននៅចំណុចទីតាំងខាងលើ ។
យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំង៣០គ្រាប់នោះរួមមាន ក្បាល៦០nn ចំនួន២៩គ្រាប់ និងក្បាល១០០លី ចំនួន០១គ្រាប់ ។ ក្រោយទទូលពត៌មានកម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល បានចុះធ្វើការត្រួតពិនិត្យនិងយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឌបាលឃុំល្វា រួចរាយការណ៍ជូនអង្គភាពស៊ីម៉ាក់(CMAC)ដើម្បីយកទៅកំទេចចោល ។
ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកបវេល បានថ្លែងអំណរគុណដល់ប្រជាជនដែលបានរាយការណ៍ជូនសមត្ថកិច្ចទាន់ពេលវេលា និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឬអាវុធខូចគុណភាពផ្សេងៗ ត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ច ចៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌ និងអាវុធទាំងនោះជាយថាហេតុ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
មតិយោបល់