ព័ត៌មានជាតិ

ជនបរទេសម្នាក់ ដេកស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់ណាហ្គា

សៀមរាប: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹង នាវេលាម៉ោង៩និង២០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចបានទទួលព័ត៌មានពីបុគ្គលិកផ្ទះសំណាក់ណាហ្គា ថាមានជនបរទេសម្នាក់បានស្លាប់នៅក្នុងបន្ទប់។
ជនរងគ្រោះឈ្មោះ NEWTON IAN JAME ភេទប្រុស កើតថ្ងៃទី២៨-០៨-១៩៦៣ ជនជាតិ អង់គ្លេស ជាភ្ញៀវទេសចរណ៍ ស្នាក់នៅផ្ទះសំណាក់ ណាហ្គា ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
តាមការស្រាវជ្រាវរបស់ សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបាន សនិដ្ឋានថា៖ជនរងគ្រោះស្លាប់ រយ:ពេលពីរថ្ងៃមកហើយដោយសារ ជំងឺគាំងបេះដូង។
ក្រោយពិនិត្យ និងធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានរៀបចំបញ្ជូនសាកសពទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្ត ទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕

 

មតិយោបល់