(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមេសាឆ្នាំ២០២១ នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ អមដំណើរដោយឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ រួមទាំងបណ្តាមេបញ្ជាការតាមជំនាញពាក់ព័ន្ធ បានអញ្ជើញពិនិត្យ ទីតាំងសំរាប់ធ្វើយុទ្ធនាការជាតិចាក់វ៉ាក់សាំង នៅតំបន់ក្រហម។
តំបន់ក្រហម ដែលនាយឧត្តមសេនីយ៍ ម៉ក់សារុន និងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ចុះពិនិត្យទីតាំង សម្រាប់ធ្វើយុទ្ធនាការជាតិចាក់វ៉ាក់សាំង ក្នុងនោះ រួមមាន៖
*ខណ្ឌមានជ័យ
១៖ សាលាបឋមសិក្សាស្ទឹងមានជ័យ (សង្កាត់ស្ទឹងមានជ័យ២)
២៖ សាលាបឋមសិក្សាសឡា (សង្កាត់ស្ទឹងមានជ័យ១)
៣៖ ផ្សារបុរីលឹមឈាងហាក់ (សង្កាត់ស្ទឹងមានជ័យ៣)
*ខណ្ឌពោធិ៍សែនជ័យ
១៖ សាលាបឋមសិក្សាគោកបញ្ជាន់ (សង្កាត់ចោមចៅ២)
២៖ រោងចក្រសាន់តិច SUNTEX (សង្កាត់ចោមចៅ១)
៣៖ ទីបញ្ជាការកងពល (សង្កាត់ចោមចៅ៣)។
សូមបញ្ជាក់ថា យោងតាមបទបញ្ជារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម នឹងចាប់បើកយុទ្ធនាការពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រៀបចំដោយក្រសួងការពារជាតិ៕
មតិយោបល់