លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះបានចុះពិនិត្យមើលក្រុមការងារសម្របសម្រួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងសំណេះសំណាល សួរសុខទុក្ខ ដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ និងក្រុមគ្រួសារ ដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ដូសទី២ នៅចំណុចផ្ទះសំណាក់ឡេងទ្រី ស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមាជិកអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ និងក្រុមគ្រួសារ ដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាលើកទី២ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានគិតគូរពីសុខទុក្ខរបស់អតីតយុទ្ធជន ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រឈមនឹងជំងឺកូវីដ-១៩ ហើយការចាក់វ៉ាក់សាំងនេះ គឺជាការស្ម័គ្រចិត្តរបស់អតីតយុទ្ធជនកម្ពុជាទាំងអស់ ដើម្បីការពារខ្លួនឯង និងបញ្ចៀសបាននូវការចម្លងជំងឺ ទៅក្រុមគ្រួសារ និងអ្នកដទៃផ្សេងទៀត ហើយក៏ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេសផងដែរ ៕
មតិយោបល់