ព័ត៌មានជាតិ

ជនសង្ស័យប្រុសស្រី៣នាក់ត្រូវនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់នឹងជួញដូគ្រឿងញៀន នៅក្រុងបានលុង

រតនគិរី: កាលពីវេលាម៉ោង២រសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦នៅត្រង់ចំណុចវរសេនាតូចលេខ១ ស្ថិតនៅភូមិអូរកន្ទិលសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរីបង្ក្រាបមួយករណីឃាត់ខ្លួន៣មុខសញ្ញា ស្រី១ប្រុស២នាក់។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជនសង្ស័យទី១-ឈ្មោះសាន សុទ្ធ (ហៅងឺ)ភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរមុខរបរជាងឈើ ឃាត់ខ្លួនបទល្មើសប្រើប្រាស់សារធាតុញៀន

ទី២-ឈ្មោះហួយ វណ្ណារា(ហៅបារាំង)ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិខ្មែរមុខរបរបើកបរបើកបររថយន្ត ឃាត់ខ្លួនបទល្មើសប្រើប្រាស់សារធាតុញៀន ទី៣-ឈ្មោះ ញឹម ស្រីម៉ុចភេទស្រីអាយុ២២ ឆ្នាំជនជាតិខ្មែរ ឃាត់ខ្លួនបទល្មើសប្រើប្រាស់និងជួញដូរគ្រឿងញៀន។

ប្រភពបន្តទៀតថា មុខសញ្ញាទាំ៣នាក់ខាងលើមានទីលំនៅបច្ចុប្បន្នភូមិអូរកន្ទិលសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរី។
វត្ថុតាងរួមមានម្សៅក្រាមពណ៌សរ ថ្លា១ថង់ទម្ងន់ស្មើនិង១.៣៣ក្រាមសង្ស័យជាសារធាតុញៀននិងទូរស័ព្ទដៃ២គ្រឿង។បច្ចុប្បន្នជនសង្ស័យទាំង៣នាក់កំពុងឃាត់ខ្លួននៅការិយាល័យនគរបាលគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕

photo_2016-11-07_18-36-54

photo_2016-11-07_18-36-56

photo_2016-11-07_18-36-58

photo_2016-11-07_18-37-01

មតិយោបល់