កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៩និង៣០នាទី ឈ្មោះ ជាប វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន Foodpanda បានប្រទះឃើញឈ្មោះ សុខ ហាំងលាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១១ ផ្លូវជាតិលេខ៥ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បាន ជិះម៉ូតូដឹកសម្ភារ: ដោយយកធុងរូបខ្លាឃ្មុំ ពណ៏ផ្កាឈូក របស់ក្រុមហ៊ុន Foodpanda ហើយអត់មានពាក់កាត និងឯកសណ្ឋានរបស់ក្រុមហ៊ុន ។
ដោយមានកាសង្ស័យ មិនមែនជាបុគ្គលិករបស់ក្រុមហ៊ុន គាត់ក៏បានជិះម៉ូតូដេញតាម តាំងពីម្ដុំផ្សារដើមគ រហូតមកដល់ចំណុចកើតហេតុ ចំណុចមុខផ្ទះគ្មានលេខ ផ្លូវលេខ២៧១ ក្រុមទី៣៥ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ពេលនោះសមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាលផ្សារដើមថ្កូវបានចុះទៅដល់ ទីតាំង ហើយក៏បាននាំយកភាគីទាំងពីរមកប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីសួរនាំ ។
ពេលមកដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ភាគីខាងក្រុមហ៊ុន Foodpanda បានធ្វើលិខិតសំណូមពរមកសមត្ថកិច្ចដោយមិនធ្វើការប្ដឹងផ្ដល់ទៅលើឈ្មោះ សុខ ហាំងលាង ទេ គ្រាន់តែសូមឲ្យសមត្ថកិច្ចធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា ក្រោយធ្វើការណែនាំ អប់រំ និងធ្វេីកិច្ចសន្យារួច សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យបុគ្គលដែលក្លែងបន្លំជាបុគ្គលិក Foodpanda វិលទៅគេហដ្ឋានវិញ នឹងបានដកហូតសម្ភារ:សំបកធុង Foodpanda ដើម្បីប្រគល់ជូនខាងភាគីក្រុមហ៊ុនវិញ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
មតិយោបល់