(បន្ទាយមានជ័យ)៖ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ ,ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បញ្ជាការកងកម្លាំងចំណុះអោយគណៈបញ្ជការឯកភាពខេត្ត និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះត្រួតពិនិត្យស្ថានភាពនៃការបិទខ្ទប់(Lockdown)ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់ដែលហានិភ័យខ្ពស់ ដើម្បីទប់ស្កាត់ការចម្លង និងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលសហគមន៍ ជាពិសេសប្រជាពលរដ្ឋ មិនឱ្យឆ្លងកាត់ពីក្រុងប៉ោយប៉ែត ទៅក្រុង-ស្រុក បណ្ដាខេត្តផ្សេងទៀត និងប្រជាពលរដ្ឋមកពីបណ្ដាក្រុង-ស្រុក នៃខេត្តផ្សេងទៀតក៏មិនអនុញ្ញាតឱ្យចូលក្រុងប៉ោយប៉ែតផងដែរ អនុវត្តតាមបទបញ្ជារបស់គណ:អភិបាលខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងអំណរគុណជូនចំពោះប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាក់ដល់កងកម្លាំង រួចរាល់រយ:ពេលជាងមួយខែមកហើយ ខណៈពេលនេះកងកម្លាំងបានខិតខំបំពេញបេសកកម្មទាំងយប់ទាំងថ្ងៃ ចូលរួមទប់ស្កាត់អោយខានតែបានទោះបីស្ថិតនៅក្នុងស្ថានភាពលំបាក និងប្រឈមចំពោះមុខយ៉ាងណាក៏ដោយ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕






មតិយោបល់