ព័ត៌មានជាតិ

មេបញ្ជាការរងកងទ័ពជើងគោក ចុះពិនិត្យមើលដំណើរការក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ របស់កងទ័ពជើងគោក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ នេះ ឧត្តមសេនីយ័ឯក សរ ស៊ីនឿន មេបញ្ជាការរង និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារសម្របសម្រួលទទួលទុកដាក់ចាក់វ៉ាក់ជូនកងទ័ព និងគ្រួសារ កងទ័ពជើងគោក បានចុះពិនិត្យមើលដំណើរការក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ របស់កងទ័ពជើងគោក ចាក់វ៉ាក់សាំងជូនក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋតាមផែនការរបស់អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ក្រសួងការពារជាតិ នៅមណ្ឌលវត្តតាំងក្រសាំងខាងជើង ស្ថិតនៅក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ទោ សុខ ប៉ាង មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក និងក្រុមគ្រូពេទ្យ កងទ័ពជើងគោក ស្ថិតនៅមជ្ឈមណ្ឌលពាណិជ្ជកម្មបឹងបៃតង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដឹកនាំដោយឧត្តមសេនីយ៍ទោ កៅ សុវណ្ណារ៉េត នាយសេនាធិការរង នាយការិយាល័យសុខាភិបាល កងទ័ពជើងគោក ។
នៅក្នុងឱកាសចុះពិនិត្យ ឧត្តសេនីយ៍ឯក សរ ស៊ីនឿន បានចូលរួមអបអរសាទរ កោតសរសើរ និងវាយតំលៃខ្ពស់ដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានគ្រប់កងឯកភាពចំណុះកងទ័ពជើងគោកនិយាយរូម និងនិយាយដោយឡែក ក្រុមគ្រូពេទ្យនៃបញ្ជាការដ្ឋានការពារអាកាស និងក្រុមគ្រូពេទ្យកងទ័ពជើងគោក ដែលបានខិតខំពុះពារគ្រប់ការលំបាក ក្នុងការចូលរួម ទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និង បានជូនពរអោយ គ្រូពេទ្យកងទ័ពជើងគោកទាំងអស់ មានសុខភាពល្អ សម្រេចបានជោគជ័យ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមផែនការដែលថ្នាក់លើប្រគល់ជូន ។
សូមបញ្ជាក់ថា៖ នៅក្នុងយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្ដាលនេះ កម្លាំងគ្រូពេទ្យ ខភម ត្រូវទទួលខុសត្រូវ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៤ ខណ្ឌ នៅក្នុងរាជធានីភ្នំពេញដែលក្នុងនោះមាន៖ ខណ្ឌ កំបូល -ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌមានជ័យ ។
ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺចាក់ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំ ឡើងទៅ នឹងចាប់ ផ្តើមពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២១ នេះ តទៅ ។ ហើយការចាក់វ៉ាក់សាំងនេះ នឹងចាក់ឲ្យបានរួចរាល់ ដូសទី ១ ក្នុងរយៈពេល ១៥ ថ្ងៃ ជូនដល់ប្រជាពលរដ្ឋទូទៅរស់នៅក្នុងតំបន់ក្រហម ជាតំបន់បិទខ្ទប់ ដែលមានហានិភ័យខ្ពស់ ក្នុងការឆ្លងជំងឺកូវីដ-១៩ ។

មតិយោបល់