ព័ត៌មានជាតិ

អគ្គិភ័យឆេះរបស់របរអស់ខ្ទេចគ្មានសល់ នៅស្រុកបាទី

តាកែវ: កាលពីវេលាម៉ោង ៦និង៣០នាទីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅភូមិស្រីគ្រងរាជ្យ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។

ម្ចាស់ផ្ទះមានឈ្មោះ ណាក់ រឿន (ប្ដីប្រពន្ធ) សង់ពីថ្មឡៅតឿ ឈើលើ ឆេះដំបូលឡៅតឿអស់ទំហំ៦×១៣ម៉ែត្រ ។

សម្ភារ:ខូចខាត៖
-ខោអាវឆេះអស់ទាំងស្រុង
-ទូរទស្សន៍ ១គ្រឿង
-ម៉ាញ៉េ ១គ្រឿង
-ពូកខ្នើយឆេះអស់ទាំងស្រុង
-ប្រាក់ចំនួន ៦០០ដុល្លារ
-ស្រូវអង្ករមួយចំនួនធំ​ ព្រមទាំងរបស់របរផ្សេងៗ មួយចំនួនទៀត៕

មតិយោបល់