ព័ត៌មានជាតិ

អំណោយឧត្ថម្ភរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានប្រគល់ជូនដល់នាយកសាលា និងយោធាចារ្យ សាលាពលទាហានទី៤

ឧត្តមសេនីយ៍ត្រី ជុយ សីហា មេបញ្ជាការរងយោធភូមិភាគទី៤ និងក្រុមការងារ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ នេះបាននាំយកអំណោយឧត្ថម្ភរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រគល់ជូនដល់នាយកសាលា និងយោធាចារ្យ សាលាពលទាហានទី៤ ។
ការឧបត្ថម្ភនេះជាការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តម នៃការអប់រំដែលជាថ្នាលដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៍ បណ្ដុះបណ្ដាល និងលើកកម្ពស់សមត្ថភាពយោធិននៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំយោធាចារ្យទាំងអស់ដែលកំពុងបម្រើការតាមតួនាទីរបស់ខ្លួន ។
ឆ្លៀតក្នុងឪកាសនោះ ឧត្តមសេនីយ៍ត្រី ឈឹន សារុន នាយកសាលាពលទាហានទី៤ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខ និងសុខុមាលភាពរបស់យោធិនដែលបម្រើដល់ថ្នាលបណ្ដុះបណ្ដាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ ហើយជាកិច្ចតបស្នងរបស់យោធិនគ្រប់រូបប្ដេជ្ញាយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ច របស់ខ្លួន ប្រកបដោយចីរភាពជូនជាតិមាតុភូមិ នឹងប្រជាពលរដ្ឋរបស់យើង៕

មតិយោបល់