ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ច្រាំងចំរេះ២ ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចកាច់កម៉ូតូនៅចំណុចម្តុំវត្តទួលបានសម្រេច ហើយយកទៅលាក់ទុកនៅផ្ទះមិត្តភក្តិក្នុងសង្កាត់ច្រាំងចំរេះ២។
ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងផ្ទះមិត្តភក្តិជនសង្ស័យក្នុងក្រុម២ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ជា សារី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ រកត្រី ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ក្រុម១ ភូមិឃ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
រីឯម៉ូតូដែលសមត្ថកិច្ចដកហូតបាននោះម៉ាក់ស៊ុយសុគី ហាយាតេ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1X 1056។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ដោយមានការសហការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋនិងសមត្ថកិច្ចបានកំណត់មុខសញ្ញារួច ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវឈានទៅដល់ឃាត់ខ្លួនជនសង្ស័យនៅចំណុចកើតផ្ទះខាងលើតែម្តង។
តាមប្រភពពីអ្នកដែលដឹងប្រវត្តិបានឲ្យដឹងថាជនសង្ស័យខាងលើធ្លាប់មានប្រវត្តិជាប់ពន្ធនាគាផងដែរ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕
មតិយោបល់