កណ្តាល: អធិការរងនគរបាលស្រុកកណ្តាលស្ទឹងម្នាក់ ត្រូវយុវជនម្នាក់ប្តឹងចោទប្រកាន់ថា បាន បាញ់ប្រហារទៅលើរូបគេ ចំស្មាខាងស្តាំ១គ្រាប់ ខណៈរូបគេធ្វើសកម្មភាពឆក់ត្រី ប៉ុន្តែលោក យន់ គង់ បាននិយាយថា រូបគាត់បាញ់មែន តែបាញ់ឡើងលើដើម្បីគំរាមជនគ្រឿងញៀនប៉ុណ្ណោះ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមមាត់ប្រឡាយក្នុងភូមិប៊ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ មាន ចាន់សុដារា អាយុ២០ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ចំណែកឯ ជនរងគ្រោះបង្កវិញឈ្មោះ យន់ គង់ មានមុខរបរជាអធិការរងនគរបាលស្រុកកណ្តាលស្ទឺង។
លោក យន់ គង់ បានប្រាប់ភ្នាក់ងារ Post News តាមទូរស័ព្ទថា មុនពេលកើតហេតុដោយលោកទទូលព័ត៌មានមកថា មានជនសង្ស័យពីរនាក់ កំពុងធ្វើសកម្មភាពឆក់ត្រី នៅចំណុចប្រឡាយត្រង់កន្លែងកើតហេតុ ពេលនោះ លោកបានហៅនាយរងប៉ុស្តិ៍ព្រះពុទ្ធ ម្នាក់ចុះទៅជាមួយដើម្បីហៅណែនាំ លុះពេលទៅដល់ ឃាត់ខ្លួនបានមក ក៏ធ្វើការឆែកឆេររកឃើញថ្នាំញៀននៅនិងខ្លួនឈ្មោះ មាន ចាន់សុដារា ពេលនោះ ជនសង្ស័យបានរើបំរាស់រួចក៏រត់គេចខ្លួន ពេលនោះលោកបានដកកាំភ្លើងបាញ់ឡើងលើ១គ្រាប់ដើម្បីគំរាម ចំណែកជនសង្ស័យបានព្យាយាមរត់គេចខ្លួនបាត់ទៅ ពេលនោះលោកបានឃាត់ខ្លួនបក្ខពួក គេបានម្នាក់នាំយកមកអប់រំរួចក៏ឲ្យត្រឡប់ទៅផ្ទះវិញ លុះព្រឹកឡើងស្រាប់តែជនសង្ស័យមកដាក់ពាក្យ បណ្តឹងថារូបលោកបានបាញ់ត្រូវគេចំស្មាខាងស្តាំ១គ្រាប់ទៅវិញ ។
លោកបានបន្ថែមថា ករណីនេះលោកមិនយល់ទេ ព្រោះលោកបានបាញ់ឡើងលើយ៉ាងម៉េចបានត្រូវ ជនមានរបួសស្នាមថែមទៀតផង ហើយពេលនេះកម្លាំងនគរបាលជំនាញកំពុងតែពិនិត្យស្នាមរបួស ដើម្បីសន្និដ្ឋានឲ្យបានច្បាស់លាស់។
ចំណែកលោក ម៉ែន ចាន់រិទ្ធិ អធិការនគរបាលស្រុកកណ្តាលស្ទឺងបានប្រាប់ភ្នាក់ងារ Post News ដែរថា លោក យន់ គង់ អធិការរងលោកពិតជាបានបាញ់ ប៉ុន្តែចំពោះការបាញ់ប្រហារទៅលើជនរងគ្រោះឬ មួយយ៉ាងណានោះ ក៏លោកមិនទាន់ដឹងច្បាស់ដែរ គឺកំពុងតែធ្វើការស្រាវជ្រាវបន្ត ប៉ុន្តែទោះបីជាយ៉ាង ណាលោកបានរាយការណ៍ ជូនទៅថ្នាក់ខេត្តឲ្យជួយធ្វើការស្រាវជ្រាវលើករណីផងដែរ។
បើយោងតាមជនរងគ្រោះបានប្រាប់ដែរថា ខណៈលោកអធិការរងចុះទៅដល់ឃាត់ខ្លួនរួចហើយនោះ គេបានរើបំរាស់រួច ក៏រត់គេចខ្លួនមិនបានប៉ុន្មានផង ស្រាប់តែលោកអធិការរងរូបនោះបានដកកាំភ្លើង បាញ់សំដៅមកលើរូបគេបានបណ្តាលឲ្យរងរបួស ដោយរូបគេទៅឆក់ត្រីនៅចំណុចកើតហេតុ ប៉ុន្តែបែរ ជាថារូបគេមានគ្រឿងញៀននៅជាប់និងខ្លួនទៅវិញ៕
https://www.youtube.com/watch?v=aDkTtX3oFu4&feature=youtu.be
មតិយោបល់