ព័ត៌មានជាតិ

នគរបាលខេត្តប៉ៃលិន នាំខ្លួនជនត្រូវចោទម្នាក់ ដែលប្រើអំពើហឹង្សាក្នុងគ្រួសារ ទៅកាន់ពន្ធនាគារខេត្ត

ខេត្តប៉ៃលិន ៖ នៅថ្ងៃអាទិត្យ ០៦រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៧ និង៣០នាទីល្ងាច កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បាននាំខ្លួនជនត្រូវចោទម្នាក់ ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន ពាក់ព័ន្ធក្នុងករណីប្រើអំពើហិង្សាក្នុងអនីតិសង្វាស់ជន ប្រព្រឹត្តក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ។

មន្រ្តីនគរបាលស្រុកសាលាក្រៅ បានឲ្យដឹងថា ៖ ជនត្រូវចោទឈ្មោះ អ៊ាន អំ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាកម្មករសំណង់ មានទីលំនៅស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

បច្ចុប្បន្ន តាមដីការបង្គាប់របស់លោក លី ម៉េង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន បានសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគាខេត្តប៉ៃលិន ៕

 

មតិយោបល់