កណ្ដាលៈ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៤និង៣០នាទី មានហិង្សាដោយចេតនា (មានស្ថានទម្ងន់ទោស) ចំណុចរមណីយ៍ដ្ឋានជន្លុងម្លូ ភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ភុំ សាមុត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរសិស្ស នៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល កំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ ត្រូវជាប្អូនបង្កើតរបស់ឈ្មោះ ភុំ ភាស់ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរនិស្សិត នៅភូមិចុងបឹងឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តា។
ជនសង្ស័យ ១៤នាក់៖
១.ឈ្មោះ ទិត ពន្លឺ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស នៅភូមិតាស្គ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ អ្នកដឹកនាំធ្វើសកម្មភាព (ឃាត់ខ្លួន)។
២.ឈ្មោះ ទិត ទីន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស នៅភូមិតាស្គរ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
៣.ឈ្មោះ ហាន់ សុខឆេង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងពិដាន នៅភូមិទួលពន្សាំង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
៤.ឈ្មោះ ចក់ សារ៉ាវ៉ាឌី (ហៅឌី) ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិត នៅភូមិទួលពន្សាំង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ កាន់ដុំថ្ម (គេចខ្លួន)។
៥.ឈ្មោះ គង់ ចន្នា ហៅតឿ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាន់ដាវ (គេចខ្លួន)។
៦.ឈ្មោះ សឿន សំអូន ហៅប៊ូ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិត នៅភូមិធំសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (គេចខ្លួន)។
៧.ឈ្មោះ គុណ សុខគង់ ហៅគង់ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (គេចខ្លួន)។
៨.ឈ្មោះ លី ឆេងឆាយ ហៅឆៃ ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិកោះរងៀង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (គេចខ្លួន)។
៩.ឈ្មោះ ធី សុផាក់ ហៅផាក់ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិចំបក់ធំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាន់ពូថៅ (គេចខ្លួន)។
១០.ឈ្មោះ ភាព ភា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិត នៅភូមិចំបក់ធំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ(គេចខ្លួន)។
១១.ឈ្មោះ ឃឿន ចាន់រិត ហៅប៉ាក ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (កាន់កាំបិតបុ័ងតោ) គេចខ្លួន។
១២.ឈ្មោះ ឈៀន ឆានីម ហៅតោ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិបឹងខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ(គេចខ្លួន)។
១៣.ឈ្មោះ រឿន ភារ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិព្រៃស្នួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាន់កាំបិតបុ័ងតោ(គេចខ្លួន)។
១៤.ឈ្មោះ ឈន រតនា ហៅជែម ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (គេចខ្លួន)។
ជនរងគ្រោះមានរបួស៖
១.មានរបួសក្បាលផ្នែកខាងក្រោយមួយកន្លែង (ផុងលលាដ៍ក្បាល កំពុងតាមដានបន្ត)។
២.មានរបួសខ្នង ខាងក្រោយ១កន្លែង មុតដល់ឆ្អឹងខ្នង ។
៣.មានរបួសផ្នែកស្មា ខាងឆ្វេង១កន្លែងមុតដល់ឆ្អឹង និងរបួសកំភួនដៃខាងឆ្វេង។
៤.មានរបួសលើខ្នងដៃខាងស្ដាំ១កន្លែង មុតដល់ឆ្អឹង។
៥.មានរបួសលើប្រអប់ជើងខាងស្ដាំ១កន្លែង មុតដល់ឆ្អឹង ។
៦.មានរបួសលើឆ្អឹងជុំនីខាងឆ្វេង១កន្លែង។
វត្ថុតាងចាប់យក៖
-ទូរស័ព្ទ១គ្រឿងម៉ាកvivo ពណ៌ក្រហម ប្រើលេខស៊ីម០៨១ ៤០ ២៧ ៥៥។
-អាវុធកែឆ្នៃ (ដាវ) ចំនួនមួយដើម។
សភាពនៃរឿងហេតុ៖ នៅមុនពេលកើតហេតុជនរងគ្រោះ បានទៅអង្គុយលេងលើកញ្ចុះក្នុង រមណីយដ្ឋាន ជន្លុងម្លូ ស្ថិតក្នុងភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល ជាមួយមិត្តភក្ត្រ ០៩នាក់ ក្នុងនោះមានស្រី ០៤នាក់។ ពេលនោះស្រាប់តែមានជនសង្ស័យ និងបក្ខពួក មានគ្នា ១៤នាក់ បានជិះម៉ូតូ ០៧គ្រឿង មកជួបគ្នា នៅកន្លែងកញ្ចុះ អង្គុយលេង ហើយ ដេញកាប់ ទៅលើបក្ខពួកមួយក្រុមទៀត មិនស្គាល់អត្តសញ្ញាណ មានគ្នា ០៤នាក់ ជិះម៉ូតូ ០២គ្រឿង ទៅទិសខាងកើត ហើយក៏ឃើញជនរងគ្រោះ ឈរនៅមុខកញ្ចុះមានកាន់ដាវជាប់នឹងដៃ ទើបជនសង្ស័យនិងបក្ខពួកបាននាំគ្នាជិះម៉ូតូត្រឡប់ទៅកន្លែងកញ្ចុះជនរងគ្រោះវិញ ហើយបានសួរទៅជនរងគ្រោះថា ឯងមានស្គាល់ពួកជិះម៉ូតូនោះ ឬអត់? ជនរងគ្រោះឆ្លើយតបវិញថា មិនដែលស្គាល់ទេ ពេលនោះបក្ខពួកជនសង្ស័យ បានសួរទៅជនរងគ្រោះទៀតថា បើឯងមិនស្គាល់ម៉េច ក៏ឯងមានដាវកាន់នឹងដៃ បន្ទាប់មកបក្ខពួកជនសង្ស័យ បាននិយាយទៀតថាបើឯងមិនស្គាល់ពួកវា អញ់កាប់ពួកឯងដែរពេលនោះជនរងគ្រោះ បានយកដាវដែលខ្លួនកាន់ជាប់នឹងដៃនោះកាប់ទៅលើបក្ខពួកជនសង្ស័យមុន១ដាវ ទើបជនសង្ស័យ និងបក្ខពួកបាននាំគ្នាកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យមានរបួសធ្ងន់ធ្ងរ បន្ទាប់មកជនសង្ស័យ និងបក្ខពួក បាននាំគ្នាជិះម៉ូតូគេចខ្លួនទៅទិសខាងកើតបាត់អស់ទៅ។ ចំណែកជនរងគ្រោះត្រូវបានមិត្តភក្ត្រ និងក្រុមគ្រួសារនាំយកទៅព្យាបាលនៅមន្ទីរ ពេទ្យលោកសង្ឃ រាជធានីភ្នំពេញ។
លទ្ធផល ការស្រាវជ្រាវរបស់សមត្ថកិច្ចនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញសហការ ជាមួយកម្លាំងប៉ុស្ដិ៍ម្កាក់ និងសមត្ថកិច្ចប៉ុស្ដិ៍ពន្សាំងខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ។
ទី១.ឈ្មោះ ទិត ទីន និងទី២.ឈ្មោះ ទិត ពន្លឺ ដើម្បីសាកសួរនាំតាមនីតិវិធី ។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ទិត ពន្លឺ បានសារភាពថា ខ្លួននឹងបក្ខពួកពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យមានរបួសធ្ងន់ពិតមែន។
លទ្ធផលការស្រាវជ្រាវ របស់សមត្ថកិច្ចបានបន្តរហូតមក នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្ដិ៍ម្កាក់ និងកម្លាំងជំនាញខេត្ត និងសមត្ថកិច្ចប៉ុស្ដិ៍ពន្សាំងខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ហាន់ សុខឆេង ដើម្បីសាកសួរនាំ និង កំពុងបន្តឈានទៅស្វែងរក បក្ខពួកដែលនៅសេសសល់ ដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់