ព័ត៌មានជាតិ

បុរស់​វ័យ​ចំណាស់​ម្នាក់​ដេកស្លាប់​ក្នុង​ខ្ទម​ស្រែ​ដោយ​ជម្ងឺ​គាំងបេះដូង​យ៉ាង​អណោច​អ​ធ័ម​

ខេត្ត​បន្ទាយមានជ័យ​៖​បុរស់​វ័យ​ចំណាស់​ម្នាក់​បាន​ដេកស្លាប់​ក្នុង​ខ្ទម​ស្រែ​យ៉ាង​អណោច​ណ​ធ័ម​ដោយសារ​ជម្ងឺ​គាំងបេះដូង​។​បុរស់​វ័យ​ចំណាស់​ដែល​ដេកស្លាប់​ក្នុង​ខ្ទម​ស្រែ​ដែល​កូន​ប្រទះឃើញ​នៅ​វេលា​ម៉ោង​ ១១.៣០​ ថ្ងៃ​ត្រង់​នៅ​ថ្ងៃទី​១៣​ខែ​កញ្ញា​ឆ្នាំ​២០១៤​ក្នុង​ខ្ទម​ស្រែ​មាន​ចំងាយ​ពី​ផ្ទះ​៥​គីឡូម៉ែត្រ​ស្ថិតក្នុង​ភូមិ​ប្រាសាទ​ត្បែង​ឃុំ​បន្ទាយឆ្មា​ស្រុក​ថ្មពួក​ខេត្ត​បន្ទាយមានជ័យ​។​

​សមត្តកិច្ច​បានឲ្យដឹង​ថា​ជន​រង​គ្រោះ​មានឈ្មោះ​អំ​ភិន​ប្រុស​អាយុ​៥១​ឆ្មាំ​រស់នៅ​ភូមិ​ប្រាសាទ​ត្បែង​ឃុំ​បន្ទាយឆ្មា​ស្រុក​ថ្មពួក​
​ខេត្ត​បន្ទាយមានជ័យ សមត្តកិច្ច​បាន​បញ្ជាក់បន្តថា​មុនពេល​កើតហេតុ​នៅ​វេលា​ម៉ោងជិត​១១​ថ្ងៃនោះ​កូនស្រី​របស់​ជនរងគ្រោះ​បាន​យក​បាយ​ទឹក​មួយ​ស្រាក់​ចេញពីផ្ទះ​សំដៅ​ទៅ​ខ្ទម​ស្រែ​ដែល​ឪពុក​នៅ​កំពុង​ដេកចាំ​ស្រែ​លុះ​កូន​ជិះ​ម៉ូតូ​ទៅដល់​ខ្ទម​ស្រែ​ក៏​យក​បាយ​ទៅ​ឲ្យ​ឪពុក​ហូប​ដូច​ធម្មតា​ស្រាប់តែ​ពេលនោះ​កូន​ការភ្ញាក់ផ្អើល​យ៉ាងខាំ្លង​ដោយ​ឃើញ​ឪពុក​ដេកស្លាប់​ក្នុង​ខ្ទម​ស្រែ​ឡើង​ចង់​រឹង​បាត់​ទៅ​ហើយ​ពុំ​ដឹង​ថា​គាត់​បាន​ស្លាប់​តាំងពី​ថ្មើរ​ណា​នោះ​ទេ​។​កូន​ក៏​បាន​ហៅ​ក្រុម​គ្រួសារ​មក​មើល​ហើយ​ក៏​បាន​ទុរសព្ទ័​ទៅ​សមិត្តកិច្ច​ឲ្យ​ចុះ​មក​កន្លែងកើតហេតុ​ដើម្បី​ធ្វើការ​ពិនិត្យ​សព​។​ក្នុង​ការ​ពិនិត្យ​សព​នោះ​មាន​អ្នកចូលរួម​ដូចជា​មេភូមិ​និង​នគ​បាល​បុ​ស្តិ៍​និង​ពេទ្យ​ពិនិត្យ​សព​បានឲ្យដឹង​ថា​សព​នេះ​ពិតជា​ស្លាប់​ដោយ​ជម្ងឺ​គាំងបេះដូង​ពិតប្រាកដ​មែន​ព្រោះ​នៅលើ​ខ្លួន​សព​គ្មាន​របួស​ស្នាម​គួ​ឲ្យ​ចាប់អារម្មណ៍​ឡើយ​។​សព​ត្រូវបាន​សមត្តកិច្ច​ប្រគល់​ទៅឲ្យ​ក្រុមគ្រួសារ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​
2014-09-15_204102

មតិយោបល់