(Reuter) មន្ទីរបញ្ចកោណបាននិយាយថា “ការវាយប្រហារយាយីតូចតាច” នៅក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីចុងសប្តាហ៍មិនបានជះឥទ្ធិពលខ្លាំងដល់ការដកទ័ពរបស់សហរដ្ឋអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាននោះទេ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “អ្វីដែលយើងបានឃើញគឺ ការវាយប្រហាររំខានបន្តិចបន្តួចនៅចុងសប្តាហ៍ដែលមិនមានផលប៉ះពាល់អ្វីឡើយ វាពិតជាមិនប៉ះពាល់ដល់ប្រជាជន ឬធនធានរបស់យើងនៅទីនោះ និងមូលដ្ឋានទ័ពនោះទេ” ។
កាលពីថ្ងៃសៅរ៍ មេបញ្ជាការនៃកងកម្លាំងបរទេសនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបាននិយាយថា វាជាកំហុសមួយសម្រាប់ក្រុមបះបោរក្នុងការវាយប្រហារកងទ័ពបរទេសដែលមានវត្តមាន ក្រោយថ្ងៃកំណត់នៅថ្ងៃ ១ ឧសភាសម្រាប់ការដកទ័ពដែលបានព្រមព្រៀងកាលពីឆ្នាំមុនជាមួយក្រុមសកម្មប្រយុទ្ធតាលីបង់ក៏ដោយ។
ការអត្ថាធិប្បាយរបស់នាយឧត្តមសេនីយ៍សហរដ្ឋអាមេរិកលោក Scott Miller បានធ្វើបន្ទាប់ពីអ្នកនាំពាក្យកងកម្លាំងសហរដ្ឋអាមេរិកបានពិពណ៌នាថាជា “ការបាញ់ដោយគ្មានគោលដៅ និងគ្មានប្រសិទ្ធភាព” នៅឯអាកាសយានដ្ឋានមួយក្នុងក្រុង Kandahar ដែលមិនបានបណ្តាលឲ្យមានមនុស្សរងរបួស ឬខូចខាតអ្វីឡើយ។ ក្រុមតាលីបង់មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរស្នើសុំការអត្ថាធិប្បាយ ទៅលើការជាប់ពាក់ព័ន្ធ ឬយ៉ាងណានោះទេ។
ក្រុមមន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃច័ន្ទ ថាក្រុមបះបោរតាលីបង់បានវាយប្រហារទីតាំងកងទ័ពមួយនៅក្នុងខេត្ត Farah នាភាគនិរតីប្រទេសអាហ្វហ្គានីស្ថានដោយបានសម្លាប់ទាហានយ៉ាងតិច ៧ នាក់ ៕
មតិយោបល់