ព័ត៌មានជាតិ

ស្ត្រីវ័យចំណាស់ ទាញស្នួដែកហាលខោអាវទាក់ខ្សែភ្លើងឆក់ស្លាប់

ភ្នំពេញ: ស្រ្តីចំណាស់វ័យ៦៤ឆ្នាំ ម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីទាញស្នួសម្រាប់ហាលខោអាវ ហើយទាក់ខ្សែភ្លើង ទើបបណ្តាលឲ្យឆក់ដួលស្លាប់មួយរំពេច កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅ ផ្ទះលេខ១៣ ក្រុម១ ផ្លូវលំ ភូមិអក្សរ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

សពស្រ្តីរងគ្រោះឈ្មោះ ខុន រិន ភេទស្រី អាយុ៦៤ឆ្នាំ ជាស្រ្តីម៉េម៉ាយ មុខរបរកសិករ មានកូនចំនួន៧នាក់ ប្រុស២នាក់ ស្រី៥នាក់ រស់នៅផ្ទះកើតហេតុ ។

បើតាមសំដីសាច់ញាតិបានឲ្យដឹងថា មុនកើតហេតុស្រ្តីរងគ្រោះបានបោកខោអាវ រួចយកទៅហាល តែដោយសារជនរងគ្រោះទាញអូសស្នួ សម្រាប់ហាលខោអាវ ធ្វើអំពីដែកទីបបានទាក់ជាមួយខ្សែភ្លើង ដែលតចូលទៅបន្ទប់ទឹក បណ្តាលឲ្យដាច់ជាប់ស្នួដែក ហើយឆ្លងចរន្តឆក់ដួលស្លាប់តែម្តង ពេលដែលឃើញស្រ្តីរងគ្រោះដេកដួលដឹងថា ឆក់ខ្សែភ្លើងក៏រត់ទៅបិទប៉ារ៉ែតភ្លើង ដើម្បីជួយសង្រ្គោះ តែអកុសលបានស្លាប់បាត់ហើយ។

ក្រោយកើតហេតុសាច់ញាតិរាយការណ៍ទៅអាជ្ញាធរសមត្ថកិច្ចឲ្យជួយចុះមកពិនិត្យមើល ។ ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យ និងកោសល្យវិច្ឆ័យឃើញថា ពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន ហើយប្រគល់សាកសពជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕

fg

//youtu.be/V2FUDRRmNnc

//youtu.be/GgkJ6m8aMdc

//youtu.be/USu24MSkHMI

មតិយោបល់