ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំសន្និសីទសារព័ត៌មាននៅថ្ងៃស្អែក ស្តីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទីព្រឹក រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយសេចក្តីសម្រេចលេខ ១០០/២១ សសរ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយបែងចែកជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” សម្រាប់រយៈពេល៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅនៅសាលារាជធានីភ្នំពេញ (សាលប្រជុំ ជាន់ទី២ អគារ “ខ”)។
វាគ្មិនចូលរួម៖
១/. លោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ
២/. លោក មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ
៣/. លោក នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ
សូមអរគុណ!!
ប្រភព៖ ទទក

មតិយោបល់