សៀមរាបៈ នៅក្នុងរដូវបិទការនេសាទនាឆ្នាំ២០១៤នេះដែលជារដូវត្រីពងកូននោះមានសេចក្តីរាយការណ៍មកថា នៅលើដែនទឹកនៃខេត្តសៀមរាបបាននឹងកំពុងកើតមាន ឡើងនូវបទល្មើសនេសាទខុសច្បាប់យ៉ាងពេញបន្ទុកដោយគ្មានការបង្ក្រាបណាមួយពីសមត្ថកិច្ចជំនាញជលផលនៅតំបន់នោះទេ។ បទល្មើសដែលបាននឹងកំពុងកើតមានទាំងនោះ គឺមានទំរង់ច្រើនបែបយ៉ាងពិ សេសគឺការនេសាទខុសច្បាប់ដោយប្រើប្រាស់នូវឧបករណ៍ចាប់ត្រី ដែលច្បាប់ បានហាមឃាត់ដូចជាការដាក់បរ អ៊ុយស្បៃមុងនិងឆ្នុក ដែលមានក្រឡាល្អិតជា ដើមដែលឧបករណ៍ទាំងនេះត្រូវគេដឹងថាមិនត្រឹមតែចូលត្រីធំនោះទេគឺចូលទាំង ត្រីតូចៗផងដែរ។ យោងតាមសេចក្តីរាយការណ៍ដ៏គួរអោយជឿទុកចិត្តពីប្រជាពលរដ្ឋ និងមន្ត្រីជំ នាញមួយចំនួន ដែលមិនសូវសប្បាយចិត្តទៅនឹងទង្វើបំផ្លាញមច្ឆាជាតិអោយផុត ពូជនោះបានប្រាប់អ្នកយកព័ត៌មានយើងថា នៅក្នុងរដូវបិទការនេសាទឆ្នាំ២០១៤ នេះ នៅក្នុងភូមិសាស្ត្រដែនទឹកខេត្តសៀមរាបគឺពោពេញទៅដោយបទល្មើសនេ សាទយ៉ាងអនាធិបតេយ្យគ្មានការកោតក្រែងចំពោះសមត្ថកិច្ចជលផល និងមន្ត្រី ជំនាញពាក់ព័ន្ធទាល់តែសោះហើយ ដែលការនេះត្រូវបានគេដាក់ការសង្ស័យថា ប្រហែលជាអាចជាប់ពាក់ព័ន្ធនឹងការប្រព្រិត្តអំពើពុករលួយរបស់មន្ត្រីមានសមត្ថ កិច្ចដែលគ្រប់គ្រងដែនទឹកខេត្តសៀមរាបនេះជាមិនខាន។ ឧបករណ៍នេសាទខុសច្បាប់ប្រភេទបរ អ៊ុយស្បៃមុង និងឆ្នុក ត្រូវបានគេប្រទះ ឃើញពួកអ្នកនេសាទល្មើសច្បាប់ដាក់នៅសឹងពាសពេញផ្ទៃទឹកបឹងទន្លេសាបនៃ ខេត្តសៀមរាបពិសេសក្នុងស្រុកសូទ្រនិគមនិងស្រុកជីក្រែង។ បើតាមប្រភពពីសមត្ថកិច្ចជំនាញមួយចំនួន ដែលសុំមិនបង្ហាញអត្តសញ្ញាណ ខ្លាញក្រែងមានគ្រោះភ័យទៅថ្ងៃក្រោយនោះ បានខ្សឹបប្រាប់អ្នកយកព័ត៌មាន យើងថា នៅក្នុងមួយរដូវបិទនេសាទឆ្នាំ២០១៤នេះគឺពួកអ្នកនេសាទល្មើសច្បាប់ ទាំងនោះគេបានរត់ការបង់សេវាសំរាប់ការនេសាទដោយខុសច្បាប់នោះអស់រាប់ ម៉ឺនដុល្លារជូនទៅសមត្ថកិច្ចជំនាញជលផលសៀមរាប តាំងពីថ្នាក់ក្រោមរហូត ដល់នាយខ័ណ្ឌរដ្ឋបាលជលផលសៀមរាបដោយតូចស៊ីតាមតូចធំស៊ីតាមធំ។ ទាក់ទិននឹងការលើកឡើងខាងលើនេះ អ្នកយកព័ត៌មានយើងមិនអាចសុំការ ពន្យល់បានទេពីលោកលោក រិន សំអុន នាយផ្នែករដ្ឋបាលជលផលដំដែកគ្រប់ គ្រងបួនស្រុក និងនាយខ័ណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប លោក ព្រិន សាវិន៕
Related Posts

អាងអំណាចខ្លួនជាកូនតំណាងរាស្ត្រ គំរាមអ្នកកាសែតពេលចូលទៅថតយករូបភាពការបង្ក្រាបរថយន្តដឹកបទល្មើស
ស្ទឹងត្រែង: នគរបាលប្រឆាំងបទសេដ្ឋកិច្ចខេត្តបង្ក្រាបបានរថយន្តសាំយ៉ុងដឹកឈើប្រណិតមួយគ្រឿងកាលពីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ រួចអូសយកមករក្សាទុកក្នុងស្នងការនគរបាលខេត្តលុះព្រឹកឡើងថ្ងៃទី៣០ ខែឆ្នាំដដែល ក៏មានអ្នកសារព័ត៌មានក្នុងទីរួមខេត្តមួយក្រុមបានដឹងដំណឹងនោះ បន្ទាប់មកក៏បាននាំគ្នាចូលទៅថតយករូបភាព ប៉ុន្តែពេលដែលក្រុមអ្នកកាសែតចូលទៅថត ស្រាប់តែ លោក ផាត សុផាន់ណា នាយការរិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានប្រើពាក្យស្រែកសំឡុតនិងគំរាមថា អ្នកការសែតទាំងអស់ត្រូវចេញក្រៅ បើមិនចេញទេ បិទទ្វារចាប់ឥលូហើយ។ គួរបញ្ជាក់ផងដែរថា…
មតិយោបល់
Floyd Mayweather បន្តឈ្នះ តែ Marcos Maidana ពិតជាខាំដៃគាត់ឬ ?
ឡាវីហ្គាស៖អ្នកប្រដាល់មិនស្គាល់ពាក្យថាចាញ់ Floyd Mayweather បានបំបែកភាពជោគជ័យរបស់ខ្លួន ឈ្នះទាំង ៤៧ លើក ដោយយកឈ្នះពិន្ទុ កីឡាករ Marcos Maidana ដោយក្នុងនោះអង្គចៅក្រម Dave Moretti បានកាត់សេចក្តីដោយឲ្យពិន្ទុ 116-111 អង្គចៅក្រម Guido Cavallerie កាត់សេចក្តី…
មតិយោបល់
អ្នកចាំទីក្រុមតោខៀវ កីឡាករ Petr Cech ប្តេជ្ញានៅជាមួយនឹងតោខៀវ
អង់គ្លេស៖ អ្នកចាំទីក្រុមតោខៀវ កីឡាករ Petr Cech បានប្តេជ្ញាចិត្ត ជាមួយនឹងអនាគត់របស់ខ្លួន នៅពេលដែលមានព័ត៌មានថា គាត់អាចនឹងផ្ទេរ ខណៈដែលមានគូប្រជែងក្នុងក្លិប ដោយមានអ្នកចាំទីដ៏ល្អថ្មី Thibaut Courtois ។ អ្នកចាំទីលេខ ១ សញ្ជាតិប៊ែលហ្សិក បានចំណាយពេល បីរដូវកាលចុងក្រោយ ដោយខ្ចីពី…
មតិយោបល់