លោកបាននិយាយថា៖ «ករណីឆ្លងជំងឺកូវីដ១៩សរុប ដែលត្រូវបានរាយការណ៍ទូទាំងពិភពលោក ក្នុងពេលពីរសប្ដាហ៍ចុងក្រោយនេះ មានចំនួនច្រើនជាងករណីដែលបានរាយការណ៍ក្នុងរយ:ពេល ៦ខែដំបូងនៃការឆ្លងរាតត្បាត។ ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ប្រទេសនៅក្នុងតំបន់នានានៃអង្គការសុខភាពពិភពលោក បានបង្ហាញពីនិន្នាការកើនឡើងនៃករណីឆ្លង និងចំនួនអ្នកស្លាប់។ ឥឡូវនេះ មិនមែនជាពេលដែលយើងអាចបន្ថយការប្រុងប្រយ័ត្ននោះទេ ទោះនៅក្នុងប្រទេសដែលមានករណីឆ្លងថយចុះក៏ដោយ»។
ករណីឆ្លងជំងឺកូវីដ១៩ បន្តផ្ទុះឡើងនៅទូទំាងប្រទេសឥណ្ឌា។ នៅថ្ងៃសុក្រនេះ ក្រសួងសុខាភិបាលឥណ្ឌាបានឲ្យដឹងថា មានការឆ្លងថ្មីចំនួនជាង ៤១៤.០០០ ករណី ក្នុងរយ:ពេល ២៤ ម៉ោងចុងក្រោយ។
ដោយឡែក នាយករដ្ឋមន្ត្រីអូស្ដ្រាលី លោក Scott Morrison បានថ្លែងនៅថ្ងៃសុក្រនេះថា ជនជាតិអូស្ត្រាលីដែលត្រូវបានរារាំងមិនឱ្យចូលប្រទេសខ្លួនវិញ ប្រសិនជាពួកគេបានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា នឹងត្រូវបានគេអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ នៅថ្ងៃទី១៥ ខែឧសភា។ ក៏ប៉ុន្តែ ជនជាតិអូស្ត្រាលីដែលរកឃើញថា វិជ្ជមានជំងឺកូវីដ១៩ នឹងមិនត្រូវបានអនុញ្ញាតឱ្យឡើងយន្តហោះធ្វើមាតុភូមិនិវត្តន៍ពីប្រទេសឥណ្ឌាទេ។
ទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃសុក្រនេះ មានការឆ្លងជំងឺកូវីដ១៩ ជាង ១៥៥,៦លានករណី ហើយជំងឺរាតត្បាតនេះ បានឆក់យកជីវិតមនុស្សជាង ៣,២ លាននាក់ជុំវិញពិភពលោក៕
មតិយោបល់