ព័ត៌មានជាតិ

ប្រជាពលរដ្ឋផ្ទុះការតវ៉ាធ្វើកូតកម្មបិទផ្លូវជាតិលេខ៤

ខេត្តព្រះសីហនុៈ នាវេលាម៉ោង១០ និង៤២នាទី ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅឃ្លាំងលើ ស្ថិតនៅ​សង្កាត់​លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានប្រជាពលរដ្ឋប្រមាណជាង៤០នាក់ បានផ្ទុះការតវ៉ាទាមទារនិងបានបិទ​ផ្លូវ​ជាតិលេខ៤ ស្ថិតនៅចំនុចឃ្លាំងលើ។

បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មូលហេតុនៃការតវ៉ាបិទផ្លូវនេះបណ្តាលមកពី​អាជ្ញាធរប្រើកម្លាំង​បង្រ្កាប​លើពួកគាត់​ដែល​ចាប់ដីសង់យ៉ាងអាណាធិបតេយ្យនៅតំបន់ក្បាលឆាយ ស្ថិតនៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាពេលកន្លងមក ។

បន្ទាប់ពីមានការតវ៉ាននេះរួចមក អជ្ញាធរក្រុងចុះបានដឹកនាំកម្លាំងចុះធ្វើការណែនាំអំពីច្បាប់ចរាចរណ៍ផ្លូវគោក មាត្រា៨០៖ ជនណា​រារាំង​ឬ​ប្រើប្រាស់មធ្យោបាយណាមួយដើម្បីជាឧបសគ្គដល់ចរាចរណ៍ជាសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ឋនាគារពី​(មួយខែទៅមួយ)​​​ឆ្នាំនិងពិន័យជាប្រាក់ពី ៨០០,០០០(ប្រាំបីសែន)រៀល ទៅ ៨,០០០,០០០(ប្រាំបីលាន)រៀល ។ ទើបក្រោយ​មក ប្រជាពលរដ្ឋខាងលើបាននាំគ្នារំសាយក្បូនកូដកម្មនេះចេញវិញនៅវេលាម៉ោង ១១និង០៥នាទី ថ្ងៃដដែល ៕

កូដកម្មបិទផ្លូវ កូដកម្មបិទផ្លូវ កូដកម្មបិទផ្លូវ កូដកម្មបិទផ្លូវ កូដកម្មបិទផ្លូវ កូដកម្មបិទផ្លូវ កូដកម្មបិទផ្លូវ កូដកម្មបិទផ្លូវ កូដកម្មបិទផ្លូវ

មតិយោបល់