ព័ត៌មានជាតិ

ផឹកស្រវឹង ប្រច័ណ្ឌប្រពន្ធវាយធ្វើបាបជាញឹកញាប់ ទ្រាំលែងបានរត់មកប្តឹងប៉ូលិស!

តាកែវ: សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ យកមកសាកសួរ​ក្រោយពីបានធ្វើសកម្មភាព ប្រើហិង្សារវាយទៅលើស្ត្រីជាប្រពន្ធជាញឹកញាប់ ដោយសារជាតិស្រវឹង និងការប្រច័ណ្ឌ។

ការឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង៨យប់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨​ ដោយជនសង្ស័យឈ្មោះ នង ចាន់ថន អាយុ៤៥ឆ្នាំ រស់នៅភូមិត្រពាំងពន្លុះ ឃុំសំបួរ មានមុខរបរ កសិករ បានចាប់ឈ្មោះ ទឹម សុខុម អាយុ៤០ឆ្នាំ ត្រូវជាប្រពន្ធ ដែលកំពុងដេកលើផ្ទះដាល់ជាច្រើនដៃ បណ្តាលឲ្យមានរបួសស្នាមហើមមុខ។

ចំណែកមូលហេតុបណ្តាលមកពី ប្រច័ណ្ឌប្រពន្ធ ផឹកស្រាវាយធ្វើបាបជាញឹកញាប់ ហើយដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ជំនាញបានឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់តែម្តង៕

មតិយោបល់