ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ចុះសម្របសម្រួលនិងដោះស្រាយបញ្ហាមួយចំនួនជូនបងប្អូនកម្មករ កម្មការិនី ជាមួយនិងម្ចាស់ផ្ទះជួល

នាល្ងាចថ្ងៃសុក្រ ១១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះសម្របសម្រួលនិងដោះស្រាយបញ្ហាមួយចំនួនជូនបងប្អូនកម្មករ កម្មការិនី ជាមួយនិងម្ចាស់ផ្ទះជួល ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកប្រគល់ជូនបងប្អូនកម្មករ កម្មការិនីនៅព្រឹកស្អែក ដោយក្នុងមួយបន្ទប់ទទួលបាន អង្ករ២៥គីឡូ ត្រីខ១យួរ ទឹកត្រី១យួរ និងទឹកសុីអុីវ១យួរ។
ប្រភព: រដ្ឋបាលរាជធានីភ្នំពេញ

មតិយោបល់