ព័ត៌មានជាតិ

ពលរដ្ឋជាច្រើនអ្នកស្ថិតនៅតំបន់ក្រហម សង្កាត់ស្ទឹងមានជ័យទី៣ បាននាំគ្នាផ្ទុះការតវ៉ា រឿងស្នើទៅម្ចាស់ផ្ទះសុំបញ្ចុះតម្លៃផ្ទះជួល

ពលរដ្ឋជាច្រើនអ្នកស្ថិតនៅតំបន់ក្រហម សង្កាត់ស្ទឹងមានជ័យទី៣ បាននាំគ្នាផ្ទុះការតវ៉ា រឿងស្នើទៅម្ចាស់ផ្ទះសុំបញ្ចុះតម្លៃផ្ទះជួល។ នេះបើតាមការឲ្យដឹងពីការបង្ហោះនៅទំព័រហ្វេសប៊ុកផេក របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះ។

ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានស្នើរសុំបងប្អូនប្រជាពលរដ្ឋកុំបន្តប្រមូលផ្ដុំទៀត សូមចាត់តំណាងមក ឬក៏ទំនាក់ទំនងអាជ្ញាធរមូលដ្ឋានដើម្បីធ្វើការងារនេះ សុំកុំមកប្រមូលផ្តុំបើធ្វើអ៉ីចឹងកាន់តែពិបាក អាចនឹងមានការរាតត្បាតបន្តទៀត ត្រូវចូលរួមទប់ស្កាត់និងការពារទាំងអស់គ្នា ៣កុំ ៣ការពារ។

ប្រភព៖​ sabay.com.kh

មតិយោបល់