ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រតិភូ រួមដំណើរជាច្រើនរូបទៀត រួមមានលោក សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក គន់ គីម អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងលោក ប៊ុន លើត អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានចុះបំពេញបេសកកម្មនៅស្រុកគិរីសាគរ ខេត្តកោះកុង ដើម្បីប្រជុំពិភាក្សាជាមួយអជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន Union Development Group Co., Ltd ។
យោងតាមគេហទំព័រក្រសួងបរិស្ថានបង្ហាញថា ដំណើរចុះបំពេញបេសកកម្មនោះ ក្នុងគោលបំណងដោះស្រាយផលប៉ះពាល់ដែលនៅសេសសល់ និងរកឲ្យឃើញពីមូលហេតុពិតប្រាកដនៃផលប៉ះពាល់ទាំងនោះ ក៏ដូចជាស្តាប់អំពីកង្វល់ និងបញ្ហានានារបស់ប្រជាពលរដ្ឋ ព្រមទាំងទទួលយកសំណូមពរ និងសំណើរបស់ពួកគាត់ ដើម្បីពិភាក្សារកដំណោះស្រាយសមស្របជូនពួកគាត់៕
មតិយោបល់