លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ថា នៅក្នុងដំណាក់កាលនេះ ក្រសួងសុខាភិបាល ពុំទាន់សម្រេចថានឹងបញ្ចូលប្រទេសផ្សេងទៀតក្រៅពីឥណ្ឌា នៅឡើយទេ សម្រាប់ការហាមឃាត់រាល់ជនបរទេសទាំងអស់ ដែលធ្វើដំណើរចូលមកប្រទេសកម្ពុជា ពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬក៏មានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា រយៈពេលបីសប្តាហ៍មុនចូលមកប្រទេសកម្ពុជា។
ពាក់ព័ន្ធនឹងការបន្ថែមប្រទេសដែលអាចនឹងបង្កហានិភ័យដល់ប្រទេសកម្ពុជា នូវវីរុសបំប្លែងថ្មី B1617 ដែលបានរកឃើញដំបូងនៅប្រទេសឥណ្ឌា និងមានភាពឆ្លងខ្លាំងជាង និងគ្រោះថ្នាក់ខ្លាំងជាង វីរុសបំប្លែងថ្មី B117 ដែលមានប្រភពមកពីប្រទេសអង់គ្លេសទៅទៀត។ លោកជំទាវ បានបញ្ជាក់ថា « នៅក្នុងកាលៈទេសៈនេះ យើងគិតត្រឹមជនបរទេសដែលមកពីប្រទេសឥណ្ឌា ឆ្លងកាត់ និងមានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា មុនមកកម្ពុជា សិនប៉ុណ្ណោះ »។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ប្រទេសវៀតណាម និងប្រទេសថៃ សុទ្ធតែបានរកឃើញករណីវិជ្ជមាន នូវវីរុសបំប្លែងថ្មីរបស់ឥណ្ឌា ក្នុងនោះប្រទេសថៃ បានរកឃើញវីរុសនេះលើស្រីម្នាក់ និងកូនតូចរបស់ស្ត្រីរូបនោះ ដែលអ្នកទាំងពីរបានធ្វើដំណើរមកពីប្រទេសប៉ាគីស្ថាន។ ជាមួយគ្នាដែរ ប្រទេសមួយចំនួនទៀត ដូចជានេប៉ាល់ បង់ក្លាដេស សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ក៏បានរកឃើញវីរុសបំប្លែងថ្មីរបស់ឥណ្ឌានេះផងដែរ។
<
p class=”Paragraph__Container-sc-1d9assv-0 eOjhem”>
មតិយោបល់