ព័ត៌មានជាតិ

សមត្ថកិច្ច និងប្រជាពលរដ្ឋ រត់ជាន់ជើងគ្នា! អគ្គិភ័យឆេះរោងចក្រ Mingyi កាត់ដេរ

ភ្នំពេញៈ នៅវេលាម៉ោង ០១ និង១២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះរោងចក្រ (Mingyi កាត់ដេរ) ស្ថិតនៅតាមណ្តោយផ្លូវ ៣៧១ ផ្ទះ៦៤៧ ក្រុមទី១៣ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ម្ចាស់រោងចក្រឈ្មោះ មីង អ៊ី ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិចិន មុខរបរ ថៅកែរោងចក្រកាត់ដេរ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។

មូលហេតុ៖ កម្មករចូកកម្ទេចផេះបោះមកគុំនរក្រណាត់ សំរាមខាងក្រៅរបងរោងចក្រ ខ្វះការប្រុងប្រយ័ត្ន ទើបបង្កជាអគ្គិភ័យទ្បើង។

ប្រភេទសំណង់៖ ថ្មបេតុងប្រក់ស័ង្កសី ទំហំ៥០ម៉ែត្រx១០០ម៉ែត្រ ។
សម្ភារខូចខាត៖ គ្មាន នឹងពុំបានឆេះរាលដាល ដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។

ករណីនេះ មានរថយន្តពន្លត់អគ្គិភ័យសរុប០៥ គ្រឿង ចេញអន្តរាគមន៍
ប្រើប្រាស់អស់ចំនួន០៤ គ្រឿង ស្មើនឹង១៨ម៉ែត្រគូប៖
– រថយន្ត អាវុធហត្ថរាជធានីភ្នំពេញចំនួន ០២គ្រឿង
– រថយន្តក្រុមហ៊ុនស្រាបៀកម្ពុជាចំនួន ០១គ្រឿ
– រថយន្តខណ្ឌទួលគោកចំនួន ០១ គ្រឿង
– រថយន្តសាលាខណ្ឌដង្កោចំនួន ០១ គ្រឿង
ពន្លត់ចប់នៅម៉ោង០២ និង១០នាទីថ្ងៃដដែល៕

មតិយោបល់