នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នេះ ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស និង ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈមេបញ្ជាការរង នាយសេនាធិការ បានអញ្ជើញចុះត្រួតពិនិត្យ តាបណ្ដាគោលដៅចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទាំង៤ទីតាំង ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋកំពុងចាក់វ៉ាក់សាំងនៅតាមគោលដៅនីមួយៗ ត្រូវតែអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាពិសេសតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានដាច់ខាតគឺ ៣កុំ និង៣ការពារ ទោះបីបានទទួលវ៉ាក់សាំងរួចហើយក៏ដោយ។
សូមជម្រាបជូនថា ក្រុមការងារចាក់វ៉ាក់សាំងរបស់យោធភូមិភាគពិសេស ទទួលខុសត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ចំនួន០៤គោលដៅ ក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមមាន៖ សង្កាត់ ចាក់អង្រែលើ, សង្កាត់ ចាក់អង្រែក្រោម, និងសង្កាត់ បឹងទំពន់២។ នៅថ្ងៃម្សិលមិញនេះដែរ ក្រុមការងារចាក់វ៉ាក់សាំងរបស់យោធភូមិភាគពិសេស បានចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋចំនួន៤ ៤០៦នាក់។ បើគិតជាសរុបចាត់តាំងពីថ្ងៃទី០១នៃយុទ្ធនាការមកគឺក្រុមការងាររបស់យោធភូមិភាគពិសេសចាក់បានចំនួន ៤២ ២៦៤នាក់៕
មតិយោបល់