ព័ត៌មានជាតិ

កូ​វីដ​-១៩៖ ប្រទេស​ឡាវ មាន​ករណី​អ្នកស្លាប់​តែ​ម្នាក់​ប៉ុណ្ណោះ ខណ:ប្រទេស​ហ្វីលីពីន​ មាន​ចំនួន​អ្នកស្លាប់​​បាន​កើន​ឡើងដល់ ១៨ ៧១៤​នាក់

​កាលពី​ថ្ងៃទី ១២ ខែឧសភា មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៥៥​នាក់​ត្រូវបាន​រាយការណ៍​នៅក្នុង​ប្រទេស​ឡាវ ដោយ​ក្នុងនោះ​មាន​ករណី​នាំចូល​ចំនួន ២១​នាក់​ដែល​ត្រូវបានធ្វើ​ច​ត្តា​ឡី​ស័ក​នៅពេល​ពួកគេ​មកដល់​ខេត្ត​ចំប៉ា​សាក់​។​

​ចំនួន​នេះ​បានធ្វើឱ្យ​ចំនួន​សរុប​នៅក្នុង​ប្រទេស​ឡាវ​ឡើងដល់ ១ ៤១៧​នាក់ ដែល​រួមទាំង​ករណី​នាំចូល ១៧០​នាក់​ផងដែរ​។ មាន​ករណី​អ្នកស្លាប់​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ត្រូវបាន​គេ​កត់ត្រា​នៅក្នុង​ប្រទេស​នេះ​។​

​ប្រទេស​ហ្វីលីពីន​បាន​កត់ត្រា​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ បន្ថែមចំនួន ៤ ៨៤២​នាក់ ដែល​ធ្វើឱ្យ​ចំនួន​សរុប​នៅក្នុង​ប្រទេស​មាន​ដល់ ១ ១១៨ ៣៥៩​នាក់​។​

​ចំនួន​អ្នកស្លាប់​ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​ហ្វីលីពីន​បាន​កើន​ឡើងដល់ ១៨ ៧១៤​នាក់ បន្ទាប់ពី​មាន​អ្នកស្លាប់​ថ្មី​បន្ថែមចំនួន ៩៤​នាក់​ដែល​ត្រូវបាន​កត់ត្រា​កាលពី​ថ្ងៃទី ១២ ខែឧសភា​៕

 

 

មតិយោបល់