ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជនល្មេីស១២នាក់ ត្រូវបានឃាត់ខ្លួនខណៈលួចចូលកាប់ ឈើប្រណិត ក្នុងតំបន់កាពារភ្នំព្រេច

មណ្ឌលគិរី:មន្ត្រីយាមល្បាត នៅក្នុងតំបន់អភិរក្សសត្វព្រៃភ្នំព្រេច បាន ធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់ ដែលចូលកាប់ឈើប្រណិតខុសច្បាប់ នៅក្នុងតំបន់ព្រៃការពារ ដែនជម្រកសត្វព្រៃភ្នំព្រេច ហើយការឃាត់ខ្លួននេះ ចាប់តាំងពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦មកម្លេះ។

ក្នុងប្រត្តិបត្តិការនេះដឹកនាំដោយ លោក ហាន សាខន មន្រ្តីនគរបាលយុត្តិធម៌ របស់ក្រសួងបរិស្ថាន។ ក្រោយធ្វើការឃាត់ខ្លួន ទើបសម្រេចបញ្ជូនមកមន្ទីរ បរិស្ថានខេត្តមណ្ឌលគិរី ដើម្បីកសាងសំណុំរឿង។

លោក ហាន សាខន មន្រ្តីនគរបាលយុត្តិធម៍ របស់ក្រសួងបរិស្ថានបានឲ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពបទល្មើស នៅក្នុងតំបន់ព្រៃការពារ ដែនជម្រកសត្វព្រៃភ្នំព្រេច ដែលមាននិយាមការលេខ 0703934-1412597 នៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី សុទ្ធតែអ្នករស់នៅក្នុងភូមិរវៀង ឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះ ក្នុងនោះទី១ឈ្មោះ ណែត ដុល ភេទប្រុស អាយុ៤០ឆ្នាំ ទី២ឈ្មោះ ងៀង គម ភេទប្រុស អាយុ ៤២ ឆ្នាំ ទី៣ឈ្មោះ វិច គ្រប់ ភេទប្រុស អាយុ២០ឆ្នាំ ទី៤ឈ្មោះ ថាន់ សួរ ភេទប្រុស អាយុ១៨ឆ្នាំ ទី៥ឈ្មោះ ដុល មករា ភេទប្រុស អាយុ១៨ឆ្នាំ ទី៦ឈ្មោះ ខេន ព្រិច ភេទប្រុស អាយុ២៤ឆ្នាំ ទី៧ឈ្មោះ ម៉ើល ឌឿន ភេទប្រុស អាយុ២៧ឆ្នាំ ទី៨ឈ្មោះ ឃិន ថាន់ ភេទប្រុស អាយុ៥១ឆ្នាំ ទី៩ឈ្មោះ ខេន ពានិច្ច ភេទប្រុស អាយុ១៧ឆ្នាំ ទី១០ឈ្មោះ ថែត កាត់ ភេទប្រុស អាយុ៣៨ឆ្នាំ ទី១១ឈ្មោះ ឃាង ភិញ ភេទប្រុស អាយុ២០ឆ្នាំ និងទី១២ឈ្មោះ កឹង ឆែ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសុទ្ធតែកសិករដូចគ្នា ។

ចំណែកវត្ថុតាំងដែលឃាត់បានរួមមាន: គោយន្តកន្រ្តៃយ៍ចំនួន០៤គ្រឿង រណាយន្តចំនួន០៣គ្រឿង ពូថៅដៃចំនួន០៣គ្រឿង កាំបិតចំនួន០៣គ្រឿង ដែកត្បែងចំនួន០២ដើម ត្រសេសចំនួន០១ដើម ទូរស័ព្ទចំនួន០១គ្រឿង កៅឡាក់ចំនួន០៤ និងឈើប្រណិតប្រភេទឈើបេងចំនួន១៦ដុំ ៕

photo_2016-04-23_12-40-53 photo_2016-04-23_12-40-54

មតិយោបល់