ព័ត៌មានជាតិ

សេចក្តីបំភ្លឺព័ត៌មានករណីហិង្សាបណ្តាលឱ្យរងរបួសនៅស្រុកកំរៀង ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖​ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមគោរពជម្រាបជូនសាធារ ណជនពិសេសម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សំអឿន ផ្ទេរប្រាក់ ព្រមទាំងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាប ថានៅព្រឹកថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២១ នេះតាមរយៈការចង្អុលបង្ហាញរបស់ក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះខ្លឹមសារដែល ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សំអឿន ផ្ទេរប្រាក់ បានលើកឡើង ពីករណីប៉ុនប៉ងធ្វើឃាតនៅស្រុក កំរៀង ខេត្តបាត់ដំបង ពីវេលាម៉ោង ០១ រំលងអាធ្រាត្រថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២១ ឈានចូលថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២១ និងស្នើសុំឱ្យសមត្ថកិច្ចស្រាវជ្រាវនិងវែកមុខអ្នកប្រព្រឹត្ត យកមកអនុវត្តទៅតាមផ្លូវច្បាប់។
ពេលទទួលបានខ្លឹមសារដូចខាងលើ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក្រុមការងារប្រតិកម្មរហ័សនៃស្នង ការដ្ឋានបានទាក់ទងជាមួយលោកអធិការនគរ បាល ស្តីទីស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីចាត់ វិធានការលើករណីនេះហើយ ។
រហូតមកដល់វេលាម៉ោង១១និង៣០នាទីសមត្ថកិច្ចនេះនគរបាលស្រុកកំរៀង បាននិងកំពុង ធ្វើការស្រាវជ្រាវដោយយកចិត្តទុកដាក់លើបញ្ហានេះ ដែលក្នុងនោះលោកអធិការស្តីទីបានបញ្ជាក់ថា ជនរងគ្រោះកំពុងស្ថិតក្នុងស្ថានភាពសង្រ្គោះ នៅឯមន្ទីរពេទ្យ ហើយសមត្ថកិច្ចកំពុងធ្វើការ ស្រាវជ្រាវជុំវិញករណីនេះដែលក្នុងនោះអត្តសញ្ញាណនៃជនដៃដល់សមត្ថកិច្ចកំណត់បានហើយ រីឯមូលហេតុដែលនាំឱ្យកើតករណីហិង្សានេះ កំពុងស្ថិតក្នុងការស្រាវជ្រាវបន្ថែមនៅ ឡើយ ។
ប្រភព៖​​​​​​ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

មតិយោបល់