ព័ត៌មានជាតិ

ពីរនាក់បងប្អូនផឹកស៊ីស្រវឹងនាំគ្នាដុតផ្ទៈខ្លួនឯង ត្រូវជាប់អន្ទាក់សមត្ថកិច្ច

ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តម ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១វេលាម៉ោង១២ និង៣៦នាទី ឪពុកជនសង្ស័យបានខល មកលោកនាយប៉ុស្តិនគរបាលរដ្ឋបាលតាអូរ រួលលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ នគរបាលស្រុក បានចាត់កម្លាំងជំនាញពន្លត់អគ្គីភ័យ ចុៈសហការជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលតាអូរ ធ្វើការឃាត់ខ្លនជនឈ្មោៈ ម៉ុស ក្រង់ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិជាវប្តីខាងកើត ឃុំតាអូរ ស្រុកគិរីវង់ ជាអ្នកដុតផ្ទៈខ្លួនឯង ក្រោយមកកម្លាំងជំនាញពន្លតអគ្គីភ័យស្រុក បានមកដល់តែមិន បានប្រើសប្រាស់រថយន្តបាញ់ពន្លត់ទឹកទេ ដោយមានការសហ ការពីប្រជាពលរដ្ឋបានជួយពន្លតគ្រប់គ្រងសភាពការទាន់ពេលវេលា ។
+ផ្ទៈមានទំហំ ៤x៥ ប្រក់ពីស័ង្កសី(ផ្ទៈចាស់បុរាណ) ឆាប់ឆេៈអស់៤០ភាគរយ ។
+មូលហេតុ៖ ជនសង្ស័យខាងលើ បានផឹកស៊ីជាមួយបងបង្កើតឈ្មោៈ ម៉ុស បុល (ហៅតយ) អាយុ ៣៥ឆ្នាំ ក្រោយមកម៉ុល បុល បានញុៈញង់អោយឈ្មោៈ ម៉ុស ក្រង (ត្រូវជាប្អូនបង្កើត) ថាដុតផ្ទៈចោលទៅ ហើយពួកយើងទៅនៅវត្ត ។
+បច្ចុប្បន្នជនសង្ស័យទាំង២ត្រូវបានសមត្ថកិច្ចយើងកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ។
ប្រភព៖​​​​​​ អធិការដ្ឋាននគរបាលស្រុកគិរីវង់

មតិយោបល់